រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក

  • 4
  • ដោយ vannak

កាលពីរសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ស៊ន សេងហុក ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងសមត្ថភាព និងគាំទ្របន្ថែមលើការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ផ្អែកតាមអនុក្រឹត្យលេខ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ សិក្ខាកាម សរុប ៦៤នាក់ ស្រី ០៩នាក់ បានទទួលបានទាំងចំណេះដឹង និងបទពិសោធ៍ថ្មីៗជាច្រើនពាក់ព័ន្ធនឹងការអនុវត្តមុខងារវិស័យអប់រំ។ ជាកិច្ចបញ្ចប់នៃកម្មវិធី ក៏មានការចែកវិញ្ញាបនបត្រដោយ លោកស្រី អភិបាលរងខេត្ត ជូនដល់សិក្ខាកាមទាំងអស់ទាំងអស់ដែលបានទទួលការបណ្តុះបណ្តាលដោយជោគជ័យ៕

អត្ថបទទាក់ទង