រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២​ សម្រេចបាន ៩៧% ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក​

  • 4
  • ដោយ vannak

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀ មរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដោយមានចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ និងមន្ត្រីជំនាញ។

គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ បានទទួលការគាំទ្រ និងថវិកាពីហិរញ្ញប្បទាន រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ សហប្រតិបត្តិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)– Korea Eximbank ដែលគម្រោងនេះចាប់បើកការដ្ឋានតាំងពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ហេីយបច្ចុប្បន្នគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧% ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក​ ក្នុងនោះក្រុមការងារបានបញ្ជាកថា​ ការងារស្តារស្ទឹងសម្រេចបាន ១០០% ការងារស្ថាបនាជើងទេរ សម្រេចបាន ៩៨% ការងារស្ថាបនាទំនប់ទឹក (Weir) សម្រេចបាន ១០០% ការងារស្ថាបនាស្ពានបេតុង (3កន្លែង) សម្រេចបាន ៩៧% និងការងារស្ថាបនាផ្លូវបេតុង សម្រេចបាន ៩៩%។

អត្ថបទទាក់ទង