រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ភ្ញៀវទេសចរជាតិ​ អន្តរជាតិប្រមាណ​ ៨០​ ៤៦៣នាក់​ ទស្សនា​ និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬសមរាត្រីក្នុងរយៈពេលបីថ្ងៃ

  • 4
  • ដោយ vannak

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥​ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣​ ០០០នាក់​ ក្នុងនោះភ្ញៀវបរទេសចំនួន ២​ ១៣០នាក់​ និងភ្ញៀវខ្មែរចំនួន​ ២០​ ៨៧០នាក់​ ដេីម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត​ ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។

ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ​ អន្តរជាតិប្រមាណ​ ៨០​ ៤៦៣នាក់​ ក្នុងនោះភ្ញៀវបរទេសចំនួន​ ៩​ ២៣៣នាក់​ និងភ្ញៀវខ្មែរចំនួន​ ៧១​ ២២០នាក់

សូមបញ្ជាក់ផងដែរថា​ សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត​ បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត​ និងអស្ចារ្យរបស់ដូនតាខ្មែរ​បន្សល់ទុកដល់មនុស្សជាតិបានឃេីញ​ និងយល់អំពីជំនឿ​ និងវិទ្យាសាស្ត្រពិត​ បង្កេីតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត ។

អត្ថបទទាក់ទង