រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា រដ្ឋបាលខេត្តសៀមរាប មានធ្វើការ ដេញថ្លៃជាសាធារណៈ ដេីម្បីផ្គត់ផ្គង់ទំនិញ ឆ្នាំ២០២៥ ជូនរដ្ឋបាលខេត្តសៀមរាបដូចខាងក្រោម៖

  • 22
  • ដោយ vannak

គម្រោងសម្រាប់ធ្វើការដេញថ្លៃមាន៖១-ផ្គត់ផ្គង់ សម្ភារការិយាល័យ និងបោះពុម្ព២-ផ្គត់ផ្គង់ ឯកសណ្ឋានមន្ត្រីរាជការ៣-ផ្គត់ផ្គង់ សម្ភារ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា៤-ផ្គត់ផ្គង់ គ្រឿងសង្ហារឹម៥-ផ្គត់ផ្គង់ ត្រីខកំប៉ុង អង្ករ មីកំប៉ុង និងស្បៀងរដ្ឋបាល

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃនៅម៉ោង​ ៨:០០នាទី​ ថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២៥​ និងកាលបរិច្ឆេទបើកសំណើដេញថ្លៃវេលាម៉ោង ៨:០០ នាទី ថ្ងៃទី២៤​ ខែមេសាឆ្នាំ២០២៥។ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈទូរស័ព្ទទាក់ទងលេខ​ ០៦៣ ៧៦៥ ៥៩០​ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ។

អត្ថបទទាក់ទង