រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ លើសពី ១០០ម៉ែត្រការ៉េ ដល់ ២០០ម៉ែត្រការ៉េ

អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
  • ប្រជាពលរដ្ឋខ្មែរ
NEXT SECTION
Continue
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាលិខិតអនុញ្ញាតសាងសង់សម្រាប់ភូមិគ្រឹះ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
  1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
  11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
  14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
NEXT SECTION
Continue
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម៖
  1. ពាក្យសុំច្បាប់សាងសង់ជួសជុល (០១ច្បាប់)
  2. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)(០១ច្បាប់)
  3. ប្លង់សម្គាល់កម្មសិទ្ធដី និងប្លង់ទីតាំងដី(០១ច្បាប់)
  4. ប្លង់ស្ថាបត្យកម្ម(០៤ច្បាប់)
  5. ប្លង់គ្រឿងបង្គុំសំណង់(០៤ច្បាប់)
  6. កិច្ចសន្យាអ្នកជាប់ព្រំ(០១ច្បាប់)
  7. កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន(០១ច្បាប់)
  8. កិច្ចសន្យារបស់ក្រុមហ៊ុន ឬក្រុមជាងសំណង់(០១ច្បាប់)
  9. កិច្ចសន្យាសាងសង់(០១ច្បាប់)
NEXT SECTION
Continue
តម្លៃសេវា

លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះថ្មក្រោមឈើលើដែលមានផ្ទៃក្រឡាកម្រាលសំណង់ លើសពី ១០០ម៉ែត្រការ៉េ ដល់ ២០០ម៉ែត្រការ៉េ

តម្លៃសេវាជាក់លាក់ទាំងក្នុងនិងក្រៅក្រុងរយៈពេលអតិបរមា
១០% នៃតម្លៃលិខិតអនុញ្ញាត២០ថ្ងៃ (ថ្ងៃធ្វើការ)
NEXT SECTION
Continue
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ដើម្បីទទួលបានសេវាសូមទាក់ទងទៅកាន់អង្គភាព ឬស្ថានប័នផ្តល់សេវាសារធាណៈដែលជិតលោកអ្នក ចុចទីនេះ ដើម្បីស្វែងរកអង្គភាព ឬស្ថានប័នក្នុងខេត្តបាត់ដំបង