សក្តានុពលខេត្តបាត់ដំបងពឹងផ្អែលវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យកសិកម្ម សិប្បកម្មនិងឧស្សាហកម្ម ទេសចរណ៍និងសេវាកម្ម។ វិស័យកសិកម្មមានផ្ទៃដីសម្រាប់កសិកម្មសរុប ៤១៥,២០០ហិតា ចែកជាបី គឺផ្ទៃដីស្រូវឡើងទឹកចំនួន ៣២,៦០០ហិតា ផ្ទៃដីស្រូវស្រុកមានចំនួន ២៨២,៥០០ហិតា និងផ្ទៃដីចំការមានចំនួន ១០០,១០០ហិតា។ ខេត្តបាត់ដំបងមានសណ្ឋានដីចែកជាបីតំបន់សំខាន់ គឺតំបន់ខ្ពង់រាប ជាតំបន់ចំការឈើហូបផ្លែ និងដំណាំឧស្សាហ៍កម្មស្ថិតនៅភាគខាងលិចនៃខេត្ត តំបន់វាលរាប(វាលស្រែតាមបណ្តោយផ្លូវជាតិលេខ៥ មានស្រុកមោងប្ញស្សី សង្កែ ថ្មគោល និងក្រុងបាត់ដំបង) តំបន់ទំនាបជាប់បឹងទន្លេសាប(ស្រុកមោងប្ញស្សី សង្កែ ឯកភ្នំ ថ្មគោល)។ ដំណាំស្រូវមានផ្ទៃដីដាំដុះសរុប ៤១៥,២០០ហិតា (ផ្ទៃដីស្រូវវស្សា ៣៣៣,៥៩៨ហិតា និងប្រាំង ២០,៥៣៨ហិតា) ទិន្នផលស្រូវសរុប ១,១៤៨,៩៣៩តោន តុល្យភាពរវាងសេចក្តីត្រូវការ និងបរិមាណផលបាន ១.១៤៨.៩៣៩តោន កាត់ទុកពួជ ការចិញ្ចឹមសត្វ និងបាត់បង់ពេលប្រមូលផល ១៣% ស្មើនឹង ១៤៩,៣៦២តោន ស្រូវចំណីនៅសល់ ៩៩៩,៥៧៧តោន គិតជាអង្ករ ៦៤% ស្មើនឹង ៦៣៩,៧២៩តោន តម្រូវការស្បៀង១ឆ្នាំប្រជាពលរដ្ឋ ១,២១៩,២៥៩នាក់ ស្មើនឹង ១៤៣គីឡូក្រាម/១នាក់ ១៧៤,៣៥៤តោន បរិមាណស្បៀងលើសគិតជាអង្ករ ៤៦៥,៣៧៥តោន គិតជាស្រូវ ៧២៧,១៤៩តោន។ ខេត្តបាត់ដំបងមានប្រភពទឹកសំខាន់ៗ និងជាប្រព័្ធនធារាសាស្រ្តធម្មជាតិធំៗចំនួន ០៤ គឺប្រព័ន្ធស្ទឹងដូនទ្រី(ស្ទឹងមោងប្ញស្សី) ប្រព័ន្ធស្ទឹងសង្កែ ប្រព័ន្ធស្ទឹងមង្គលបូរី(ហូរពីតំបន់ភ្នំកាត់ភូមិសាស្រ្តខេត្តឆ្ពោះទៅបឹងទន្លេសាប និងប្រព័ន្ធអាងទឹកកំពីងពួយ(១១០លានម៉ែត្រគូប) ក្នុងនោះសមត្ថភាពស្រោចស្រពរដូវវស្សា ៨២,២០០ហិតា និងប្រាំង ១៧,៥០០ហិតា ទំនប់០១កន្លែង សំណង់ស្ទាក់ទឹក០១កន្លែង ក្នុងក្រុងស្រុកមានចំនួន០៧កន្លែង ស្ថានីយ៍បូមទឹកមាន០២កន្លែង គឺស្ថានីយ៍បូមទឹកត្មាតពង(ហ៊ុនសែន៤៧) និងស្ថានីយ៍បូមទឹកឈើទាល។ ប្រព័ន្ធស្រោចស្រពដែលមានសក្តានុពល គឺប្រព័ន្ធធារាសាស្រ្តស្ទឹងបវេល ដែលស្រោចស្រពនូវរដូវវស្សា ៥០,៩៤៦ហិតា និងរដូវប្រាំង ៥,៣២០ហិតា ប្រព័ន្ធធារាសាស្រ្តកង្ហត ស្រោចស្រពនូវរដូវវស្សា ៣៧,០០០ហិតា និងរដូវប្រាំង ២,៤០០ហិតា ប្រព័ន្ធធារាសាស្រ្តស្ទឹងមោងប្ញស្សី រដូវវស្សាស្រោចស្រព ៤៤,៤៩៨ហិតា និងរដូវប្រាំង ១,៨៥០ហិតា ប្រព័ន្ធធារាសាស្រ្តកំពីងពួយ រដូវវស្សាស្រោចស្រព ២២,០០០ហិតា និងរដូវប្រាំង៩,៩០០ហិតា ប្រព័ន្ធធារាសាស្រ្តអាងភាស រដូវវស្សាស្រោចស្រព ៣,២០០ហិតា និងរដូវប្រាំង ៩៨០ហិតា ប្រព័ន្ធធារាសាស្រ្តអាងចក រដូវវស្សាស្រោចស្រព ១,២៧០ហិតា និងរដូវប្រាំង ១០០ហិតា សរុបរួម គឺរដូវវស្សាស្រោចស្រពបាន ១៥៨,៩១៤ហិតា និងរដូវប្រាំង ២០,៥៥០ហិតា។ សម្រាប់វិស័យឧស្សាហកម្ម និងការកែច្នៃក្នុងខេត្តរួមមានសហគ្រាសផលិតកម្មឯកជនមានចំនួន ៧៦៥មូលដ្ឋាន(អត់ដំណើរការ៧៥) និងក្រុមហ៊ុនដែលកំពុងវិនិយោគមានទីតាំងច្បាស់លាស់ចំនួន ១១ក្រុមហ៊ុន។ ក្នុងនោះសហគ្រាសខ្នាតតូច និងមធ្យម(សិប្បកម្ម)មានចំនួន ៧៦១មូលដ្ឋាន(ឈប់៧៥មូលដ្ឋាន) និងខ្នាតមីក្រូទុនតិចជាង៥០,០០០$ (វិនិយោជិកតិចជាង១0នាក់)មាន ៥៨៦មូលដ្ឋាន។ ខ្នាតតូចទុនចន្លោះពី៥០,០០០-២៥០,០០០ដុល្លារ (១,0៥០នាក់)មាន ១៦៨មូលដ្ឋាន និងខ្នាតមធ្យមទុនចន្លោះ ២៥០,០០០-៥០០,០០០$ (៥១នាក់ទៅ១០០នាក់)មាន ១១មូលដ្ឋាន។ រោងម៉ាស៊ីនកិនស្រូវមានចំនួន ៣៦៨មូលដ្ឋាន ក្នុងនោះខ្នាតតូច២៦៧មូលដ្ឋាន (ឈប់៤៣) ទុនវិនិយោគចាប់ពី ៥០,០០០ដល់ ២៥០,០០០ដុល្លារ (រោងចក្រ) ខ្នាតមធ្យម ៩២មូលដ្ឋាន(ឈប់១២) ទុនវិនិយោគចាប់ពី ២៥០,០០០ដល់៥០០,០០០ដុល្លារ (រោងចក្រ) និងខ្នាតធំមាន ៩មូលដ្ឋាន(ឈប់១) ទុនវិនិយោគចាប់ពី៥០០,០០០ដុល្លារឡើង(រោងចក្រ)។ ដោយឡែក ក្រុមហ៊ុននាំចេញបៃតង(កម្ពុជា)ភីអិលស៊ី រោងម៉ាស៊ីនកិនស្រូវមួយចំនួនកំពុងតម្លើងម៉ាស៊ីនឧបករណ៍និងឃ្លាំងបន្ថែមដើម្បីបង្កើននូវសមត្ថភាពកិនកែច្នៃអង្ករសំដៅបម្រើឱ្យទីផ្សារនាំចេញក្រៅប្រទេសពិសេសក្រុមហ៊ុនបៃតង(កម្ពុជា)ភីអិលស៊ី។ ឧបករណ៍ និងម៉ាស៊ីន(បច្ចុប្បន្នមានសមត្ថភាពផលិតធំ និងបច្ចេកវិទ្យាខ្ពស់) ម៉ាស៊ីនសម្ងួត ៧០០តោន/ថ្ងៃ (ម៉ាក SUNCUE តៃវ៉ាន់) ឃ្លាំងស្តុក ១០០,០០០តោន ម៉ាស៊ីនកិន ៤៨០តោន/ថ្ងៃ(ម៉ាកSATAKEជប៉ុន) ម៉ាស៊ីនកែច្នៃ ២៧០តោន/ថ្ងៃ(ម៉ាកSATAKE ជប៉ុន)។ ការនាំចេញស្រូវដែលប្រមូលបានស្មើនឹង៩១,៧៦៣.៣៣៤តោន អង្ករសម្រាប់នាំចេញ(ផ្ទាល់ និងប្រយោល)ស្មើ៥០,៤៩២.៥៨៩តោន អង្ករក្រអូប (ផ្កាម្លិះ និងសែនក្រអូប) ស្មើ៤៧,២២៦.៥៨៩តោន អង្ករធម្មតា (អង្ករនាងខុន អង្ករស និងIR ) ស្មើ៣,២៦៦តោន។ រីឯខាងរដ្ឋាករទឹកមានសមត្ថភាពផលិតទឹកស្អាតពេលបច្ចុប្បន្ន ៣៣,៥២០ម៣/១ថ្ងៃ បូមទឹកឆៅប្រចាំឆ្នាំសម្រាប់យកមកធ្វើផលិតកម្ម ៦,៨០៦,០៥៨ម៣/១ឆ្នាំ ផលិតទឹកស្អាតបាន ៦,៥២៧,៧៦៩ម៣/១ឆ្នាំ ការផ្គត់ផ្គង់ទឹកស្អាតជាមធ្យម ១៧,៨៨៤ម៣/១ថ្ងៃ តម្លៃទឹកស្អាតក្នុង០១ម៉ែត្រគូប១,៥០០រៀល។ ថាមពលអគ្គិសនីនាំចូលមកពីប្រទេសថៃ និងខេត្ដពោធិ៍សាត់ក្នុងតម្លៃសមរម្យ។ ២០១៧ថាមពលផលិត ៣៦៤,៩៩៨,១៤០Kwh ថាមពលប្រើប្រាស់៣៤៤,៥៦៧,៩៨០Kwh/១ឆ្នាំ ចំនួនអាជីវកម្ម៥២+អគ្គិសនីខេត្ត១មាន ៥៣មូលដ្ឋាន ដែលចែកចាយថាមពលជូនអតិថិជនក្នុងខេត្តបាន ៤៥,២១៦អតិថិជន និងតម្លៃសេវាករអគ្គិសនី១Kwh/៨០០រៀល។ វិស័យទេសចរណ៍ខេត្តបាត់ដំបងមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ០៥កន្លែង (ចន្លោះសតវត្សទី១០&១២ រួមមានប្រាសាទបាណន់ ឯកភ្នំ បាសែត ស្នឹង និងភ្នំសំពៅ…និងអាគាររដ្ឋបាលសាលាខេត្ត ផ្សារ វត្ត សាលារៀន ផ្ទះបុរាណ ផ្ទះល្វែង) រមណីដ្ឋានវប្បធម៌មាន ០២កន្លែង គឺភូមិវប្បធម៌(ផ្ទះបុរាណ) និងសារមន្ទីរខេត្ត។ រមណីយដ្ឋានធម្មជាតិមាន ១៥កន្លែង គឺសេកសក ទឹកធ្លាក់ពេជ្រចិន្តា ល្អាងបាដាក់ ភ្នំប្រាំពីរ ល្អាងភ្នំទាក់ទ្រាំង ពពុះថ្ម ជ្រលងបព្វតា កោះស្នេហ៍ ចម្លងកួយ ថ្មតម្រួត កំពង់ត្រាងមានជ័យ ស្នឹងក្រញួង បន្ទាយសត្វព្រែកទាល់ និងអាងទឹកកំពីងពួយ (ចុះបញ្ជីក្នុងប្លង់គោលមន្ទីរដែនដីនគររូបនីយកម្ម និងសុរិយោដីខេត្ត)។ មានវត្តប្រាសាទបុរាណ(ស.វ១០-១២) និងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងសរុបចំនួន ៣៦កន្លែង។ ស្ថិតិភ្ញៀវទេសចរណ៍សរុបប្រចាំឆ្នាំ២០១៧ ៦១៨,១៣៩នាក់ ក្នុងនោះភ្ញៀវជាតិ ៥១៩,៨៣៥នាក់ និងភ្ញៀវអន្តរជាតិ ៩៨,៣០៤នាក់។ ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍សណ្ឋាគារ និងផ្ទះសំណាក់ក្នុងក្រុង គឺមានសណ្ឋាគារ ៤៩កន្លែង ស្មើនឹង១,៨៣៥បន្ទប់ ក្នុងនោះគ្រែ១មាន ៨៣១បន្ទប់ និងគ្រែ២មាន ១,១២៧បន្ទប់ (សណ្ឋាគារលំដាប់ផ្កាយ៤មាន០១កន្លែង ផ្កាយ៣មាន០៤កន្លែង និងធម្មតាចំនួន៣២កន្លែង) ផ្ទះសំណាក់ ៨៥កន្លែងមាន១,៤៣៤បន្ទប់ (គ្រែ២មាន ៣៦៤បន្ទប់ និងគ្រែ១មាន ៨៣៥បន្ទប់) ភោជនីយដ្ឋានមាន៦៩មូលដ្ឋាន តុ៨៩៣ កៅអី៤,២៣៣ ខារ៉ាអូខេ២១មូលដ្ឋាន រង្គសាល០៣មូលដ្ឋាន ម៉ាស្សា-ស្បា០៦មូលដ្ឋាន។ ដោយឡែកសណ្ឋាគារនិងផ្ទះសំណាក់នៅតាមបណ្តាស្រុកទាំង១៣ សណ្ឋាគារ០៣កន្លែងមាន៩៧បន្ទប់ (គ្រែ១មាន៨៧បន្ទប់ និងគ្រែ២មាន១០បន្ទប់) ផ្ទះសំណាក់៣១កន្លែង មាន៤៨១បន្ទប់(គ្រែ១មាន៣៨៥បន្ទប់ និងគ្រែ២មាន៩៦បន្ទប់) ភោជនីយដ្ឋានមាន៥១មូលដ្ឋាន តុ៤១១កៅអី២,៤៤៧ ខារ៉ាអូខេមាន១៨មូលដ្ឋាន មាន៩០បន្ទប់ ម៉ាស្សា-ស្បាមាន០១មូលដ្ឋាន។ ក្នុងនៅភ្នាក់ងារ និងក្រុមហ៊ុនបម្រើសេវាកម្ម ភ្នាក់ងារទេសចរណ៍មាន០៤សាខា គឺអេស៊ានត្រេល កាពីតូលទេសចរណ៍ ខ្សាច់មាសធួរ ក្លូប៊លខមប៊ីណេសិន។ ឯក្រុមហ៊ុនដឹកជញ្ជួនតាមផ្លូវគោកមាន០៩សាខា ដូចជាកាពីតូល ផារ៉ាម៉ោនអង្គរ រិទ្ធិមុនី្ន ពន្លឺអង្គរខ្មែរ សូរិយា កម្ពុជាអង្គរអ៊ិចប្រេស KSO GST លាំងយូអេស។ ខាងសេវាផ្លូវគោគ គឺថ្ងៃធម្មតាតម្លៃសំបុត្រ ២០,០០០រៀលទៅ២៥,០០០រៀល(ឡានក្រុង) ឡានវីអាយភី៣២,០០០រៀលទៅ៤០,០០០រៀល តាក់ស៊ី៤០,០០០រៀលទៅ៥០,០០០រៀល ថ្ងៃបុណ្យតម្លៃសំបុត្រ៣០,០០០រៀលទៅ៤០,០០០រៀល។ ផ្លូវទឹកមានចំនួន០៦សាខា គឺក្រុមហ៊ុនចាន់ណាអ៊ិចប្រេស អង្គរអ៊ិចប្រេស កាន់តាយ រ៉ូយ៉ាល់ ពន្លឺពេជ្រ និងជួរសាវ៉ា ក្នុងនោះសេវាតម្លៃសំបុត្រភ្ញៀវជាតិ១0$ និងភ្ញៀវអន្តរជាតិ២០$)។ លើវិស័យអប់រំនៅក្នុងខេត្តមានសាលាមត្តេយ្យ និងវិទ្យាល័យចំនួន ១.០៤៦សាលា សិស្សសរុប ២៣៨,២៣២នាក់(ស្រី១១៧,៩១០នាក់) មត្តេយ្យសិក្សាមាន៣០៣ខ្នង សិស្សសរុប ១៣,៦៤៤នាក់(ស្រី៦,៩៦៣នាក់) បឋមសិក្សាមាន៦២៥ខ្នង សិស្សសរុប១៦៥,១៦៩នាក់(ស្រី៧៩,៤០២នាក់) អនុវិទ្យាល័យមាន៩៥ខ្នង សិស្សសរុប២៧,១៦៣នាក់(ស្រី១៤,៣០៦នាក់) វិទ្យាល័យមាន២៣ខ្នង សិស្សសរុប២៧,៦៧១នាក់(ស្រី១១៥,៤១៧នាក់)។ រីឯសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមាន១៦ទីតាំង ដែលមានសិស្ស ១៥,១៨៧នាក់(ស្រី៧,០១០នាក់) សាកលវិទ្យាល័យមាន១១(រដ្ឋ១) សិស្សសរុប ១១,៧00នាក់(ស្រី៣,២៥៣នាក់) មជ្ឈមណ្ឌលគរុកោសល្យមាន០២កន្លែង សិស្សសរុប៤៤០នាក់(ស្រី២៦០នាក់) វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមាន០៣កន្លែង សិស្សសរុប ២,០៤៧នាក់(ស្រី៧៩០នាក់) មធ្យមសិក្សាសុខាភិបាលភូមិភាគមាន០១កន្លែង សិស្សសរុប ១,០០០នាក់(ស្រី៧០៧នាក់)។ ខេត្តបាត់ដំបងក៍មានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារលក់រាយ និងបោះដុំ(ទំនិញក្នុងតំបន់ ឬនាំចូល)សម្រាប់ចែកចាយបន្ត។ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំ និងមានប្រជាពលរដ្ឋច្រើន។ ក្រៅពីនេះតម្រូវការឥណទានក៏មានច្រើនសម្រាប់ជួយគាំទ្រដល់អ្នកផលិត និងពាណិជ្ជករនាំចេញជួយជំរុញឱ្យមានផលិតផលនិងការកែច្នៃកសិផលឱ្យមានកំណើនឡើងបញ្ចុះអត្រាការប្រាក់ទាប ជួយលើកទឹកចិត្ដដល់អ្នកផលិតនាំចេញ។ សម្រាប់ឱកាសនៃការធ្វើវិនិយោគនៅខេត្តដំណាំកសិកម្មនិងកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងកសិដ្ឋាន ទេសចរណ៍ ធនធានធម្មជាតិ រ៉ែ ថ្មអា ដីក្រហម បង្កើតរោងចក្រ និងបង្កើនការផលិតទំនិញសម្រាប់នាំចេញមានមជ្ឈមណ្ឌលពាណិជ្ជកម្ម(ទីផ្សារលក់រាយនិងបោះដុំ) មានតម្រូវការឥណទាន (សម្រាប់ជួយគាំទ្រដល់អ្នកផលិត និងពាណិជ្ជករនាំចេញ) ខេត្តធំ មានកំលាំងពលកម្មគ្រប់គ្រាន់ អាជ្ញាធរមានទំនាក់ទំនងល្អ ជួយសម្របសម្រួល ជំរុញ និងកិច្ចសហប្រតិបត្តិការណ៍ល្អ។ ដោយឡែកផ្នែកវិនិយោគមានក្រុមហ៊ុនក្នុងស្រុកចំនួន ១៦ក្រុមហ៊ុនក្នុងនោះ បាត់ដំបង រ៉ាយស៍ អ៊ិនវេសមេន (អង្ករ) ស្រុកថ្មគោល ឃែបភីថល ហ្វូដ អ៊ិនវេសមេន អ៊ីមផត អិចផត(អង្ករ) ស្រុកថ្មគោល លី តាយម៉េង (ម្សៅដំឡូងមី) ស្រុកកំរៀង ហុង ហួតលី(ថ្ម) តាគ្រាមបាណន់ ហេង ឆាត ខុនត្រាក់សិន ខូអិលធិឌី(ថ្ម)តាគ្រាម ស្រុកបាណន់ សុខសុខា ខូអិលធិឌី(ថ្ម)ស្រុកគាស់ក្រឡ កំពត អិនអិលស៊ីគ្រុបខូអិលធិឌី(ថ្មអារ)តាគ្រាម ស្រុកបាណន់ហ្វឺសស្កាដ អ៊ីមផត អ៊ិចស្ពត ខូអិលធិឌី(ថ្មអារ)តាគ្រាម ស្រុកបាណន់ ហ៊ិចសុន អ៊ិនថឺណាស់ទីយូណលខូអិលធិឌី(ថ្ម)តាគ្រាម ស្រុកបាណន់ សងថនខូអិលធិឌី(ដីក្រហម)ព្រៃសិន ស្រុកគាស់ក្រឡ បាត់ដំបងខញស៊ីម៉ង់តិ៍ ខូអិលធិឌី (ដីក្រហម) ភ្នំបាណង់ ស្រុករតនមណ្ឌល បាត់ដំបងខញ ស៊ីម៉ង់តិ៍ខូអិលធិឌី (ថ្មកំបោរ) ភ្នំដូនមាយ ស្រុករតនមណ្ឌល បាត់ដំបងខញ ស៊ីម៉ង់តិ៍ខូអិលធិឌី(ថ្មសំណង់) ភ្នំដូនមាយរតនមណ្ឌល ភូ យ៉ាងកម្ពុជា ខូអិលធិឌី (រ៉ែមាស)ស្រុកភ្នំព្រឹក ដាពែន មីនីង អ៊ិនវេសមែនខូអិលធិឌី (លោហៈ) ស្រុកភ្នំព្រឹក សំពៅលូន និងស្រុកម៉ាឡៃ បាត់ដំបង អាហ្គ្រោអ៊ិនដាសស្ទ្រីខូអិលធីឌី។ សម្រាប់ក្រុមហ៊ុនបរទេសវិញ ប្រទេសចិនមានចំនួន០៣ក្រុមហ៊ុនគឺ Mei Jin Rice (Cambodia) Co.Ltd) (Rice Moungrusey), Yunan Erkang (Cambodia) Investment.Co.,Ltd (Ratanakmondal), Vang Kang Bio Co.,Ltd (Ratanakmondal, Ni Mei (Cambodia) Phamaceutical.Co.,Ltd (Ratanakmondal), Er Kang Bio Starch Co.,Ltd (Rattanakmondal)។ ប្រទេសថៃ មានចំនួន០១ក្រុមហ៊ុនគឺរោងចក្រអ៊ែរ៉ូសូហ្វ សាំមីត ហ្វូតវែរ(ស្បែកជើង) ស្រុកសំពៅលួន (AEROSOFT SUMMIT FOODWEAR Co,.Ltd) ប្រទេសជប៉ុន មានចំនួន0១ក្រុមហ៊ុនគឺ Khmer Envelope Co., Ltd (Started 2008) ដែលបំបែកទៅជាCambodia-Japan Industrial Park (CJIP), Khmer Jyoryu Co., Ltd (Started 2013), Cambodian Sugiura trading Co., Ltd (Sarted 2011), Kinsei (Cambodia) Co., Ltd (Started 2014)។ រីឯរោងចក្រស៊ីម៉ង់ត៍ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន លីមីធីត គឺជារោងចក្រផលិតស៊ីម៉ង់ត៍ដែលមានការរួមវិនិយោគ និងបង្កើតឡើងដោយក្រុមហ៊ុន Angul Conch Group ប្រទេសចិន និងក្រុមហ៊ុនប៉ាស៊ីហ្វិច ត្រកូលស៊ី ប្រទេសកម្ពុជា ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងក្នុងភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រុមហ៊ុនបង្កើតឡើងនៅក្នុងខែមេសា ២០១៥ និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែឧសភា ឆ្នាំ២០១៨។ មានគម្រោងបង្កើតខ្សែសង្វាក់ផលិតកម្មចំនួន០២ខ្សែ ដោយខ្សែទី១ មានសមត្ថភាពក្នុងការផលិតស៊ីម៉ង់ត៍បានចំនួន៥,០០០តោន/១ថ្ងៃ និងមានប្រព័ន្ធកិនម៉្សៅស៊ីម៉ង់ត៍ ៣,៦លានតោន។ មានបំពាក់ប្រព័ន្ធផលិតអគ្គិសនីដើរដោយកំដៅ និងហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ការរស់នៅ និងផលិតកម្ម ក្លាយជាសហគ្រាសដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍ធំជាងគេ និងមានបច្ចេកវិទ្យាទំនើបនាំមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារបានជាង១,៥០០កន្លែង។ អំពីទិដ្ឋភាពច្បាប់ស្ដីពីវិនិយោគរួមមាន នីតិវិធីចុះបញ្ជីគម្រោងវិនិយោគ ដែលអ្នកវិនិយោគអាចដាក់ពាក្យសុំវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការវិនិយោគខេត្ត។ ក្នុងរយៈពេល៣ថ្ងៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគខេត្ដ ត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ ឬបដិសេធ។ ក្នុងរយៈពេល២៨ថ្ងៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគខេត្ដ ត្រូវចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។ ក្នុងនោះការធានាលើការវិនិយោគ គឺមិនរើសអើងចំពោះអ្នកវិនិយោគក្នុងស្រុក ឬបរទេស(លើកលែងតែដីធ្លី) មិនធ្វើជាតូបនីយកម្មដែលនាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្ដិរបស់វិនិយោគិន មិនត្រួតពិនិត្យថ្លៃផលិតផល ឬថ្លៃសេវានានា គឺទុកឱ្យកំណត់ថ្លៃតាមទីផ្សារសេរី អ្នកវិនិយោគមានសិទ្ឋិទិញរូបីយបណ្ណ័បរទេសដើម្បីបង្វិលទៅបរទេសដើមវិញ។ រីឯបណ្ដាវិស័យត្រូវបានលើកទឹកចិត្តឱ្យវិនិយោគ គឺមានឧស្សាហកម្មនាំមុខ ឬឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ ការបង្កើតការងារ ការបង្កើនការនាំចេញ ឧស្សាហកម្មទេសចរណ៍ ការផលិតទំនិញកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ការកសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ដ និងការផលិតថាមពល ការការពារបរិស្ថាន ការវិនិយោគក្នុងតំបន់អភិវឌ្ឍន៍ ពិសេសដែលត្រូវបង្កើតឡើងដោយច្បាប់។ ការលើកទឹកចិត្ដ ការលើកលែងពន្ឋគយ ឬពន្ឋអាករ១០០%ក្នុងការនាំចូល(សម្ភារៈសំណង់) ការលើកលែងពន្ឋគយ១០០%ក្នុងការនាំចេញផលិតផលទៅក្រៅប្រទេស រយៈពេលលើកលែងពន្ឋលើប្រាក់ចំណេញ៩ឆ្នាំ (ពន្ឋលើប្រាក់ចំណេញ២០%) អនុញ្ញាតឱ្យផ្ទេរប្រាក់ចំណេញដោយសេរី(ពន្ធកាត់ទុក១៤%) ការប្រើប្រាស់ប្រាក់ចំណេញលើមុខសញ្ញាវិនិយោគ(រំលោះពិសេស៤០%)។ រីឯកម្មសិទ្ឋិ និងប្រើប្រាស់ដីធ្លីវិញ (ផ្អែកលើច្បាប់ភូមិបាល) ការកាន់កាប់ជាកម្មសិទ្ឋិដីធ្លី មានតែចំពោះរូបវន្ដ័បុគ្គល ឬនីតិបុគ្គលសញ្ជាតិខ្មែរ។ អ្នកវិនិយោគអាចប្រើប្រាស់ដីធ្លីតាមរយៈការជួលត្រឹម៤៥ឆ្នាំ(សម្បទានដី)។ អនុគណៈកម្មាធិការវិនិយោគខេត្ត មានសិទ្ឋិសម្រេចលើការចុះបញ្ជីគម្រោងវិនិយោគក្នុងក្របខណ្ឌខេត្ដ ដែលមានទុនវិនិយោគទាបជាង០២(ពីរ)លានដុល្លារ។ សម្រាប់ផែនការអភិវឌ្ឍន៍ខេត្តនាពេលខាងមុខ គឺលើកស្ទួយវិស័យកសិកម្ម ប្រព័ន្ធស្រោចស្រព២/១ឆ្នាំ បង្កើនទិន្នផល និងមានគុណភាពខ្ពស់ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនិងការជីកយករ៉ែ អភិបាលកិច្ចល្អ ច្រកតាមព្រំដែនមានទំនាក់ទំនងល្អ និងអភិវឌ្ឍធនធានមនុស្សជំរុញលើកស្ទួយលើការវិនិយោគ និងវិស័យទេសចរណ៍ អភិរក្សតំបន់វប្បធម៌ និងការការពារធនធានធម្មជាតិ។ លើវិស័យសាសនា ក្នុងឆ្នាំ២០១៦ មានវត្តអារាមព្រះពុទ្ធសាសនា ទាំង២គណៈ មានចំនួន ៣៧៨វត្តក្នុងនោះ វត្តមហានិកាយ៣៥៧វត្ត ធម្មយុតនិកាយ១៤វត្ត ព្រះសង្ឃ៥,៩១៧អង្គ (មហានិកាយ៥,៦៧៥អង្គ និងធម្មយុត្តិនិកាយ២៤២អង្គ)។ គ្រឹស្តសាសនាមានវិហារ០៧កន្លែង ស្នាក់ការ២០៤កន្លែង។ បុព្វជិតសាសនា១១,៤៦៧នាក់(ស្រី៧,២២៧នាក់) ឥស្លាមសាសនាមានវិហារ២២កន្លែង ស៊ូរ៉ាវ២៦កន្លែង អង្គការ០៣កន្លែង។ បុព្វជិតសាសនា ២៣,១៦៨នាក់(ស្រី១១,៨០៣នាក់)។ សាសនាបាហៃស្នាក់ការធំ០១កន្លែង សាខាស្នាក់ការ០២កន្លែងសាសនិក ២,២១៨នាក់(ស្រី១,២៧៣នាក់)។ ព្រះពុទ្ធសាសនាមហាយាន(ចិន) មានវិហារ ០៤កន្លែង សាសនិក៤៦៤នាក់(ស្រី១៩៨នាក់) ព្រះពុទ្ធសាសនាមហាយានវៀតណាម(កៅដាយ) មានវិហារ០១កន្លែង សាសនិក៦៥នាក់(ស្រី៣៥នាក់)។ ព្រះពុទ្ធសាសនាមហាយានវ៉ុន(កូរ៉េ) មានវិហារ០១កន្លែង(ស្រុកសង្កែ) សាសនិក៨៦នាក់(ស្រី៣៣នាក់)។