រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 3.4ពាន់
  • ដោយ Thap Kakada

ទិដ្ឋភាពទូទៅ

ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៦។

ខេត្តសៀមរាប មាន៖

– ផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា

– ស្រុកមានចំនួន ១២  និងក្រុង ១ ឃុំចំនួន ៨៧ សង្កាត់ ១៣ និងភូមិចំនួន ៨៧៦ (គិតត្រឹមឆ្នាំ២០១៩)

– ចំនួនគ្រួសារ ២៣២.២២០ គ្រួសារ

– ប្រជាពលរដ្ឋសរុប ១ ០៩៦ ២៤៨នាក់ ស្រ្តី ៥៥៦ ០៧២នាក់

– កម្លាំងពលកម្មជាសក្តានុពលចាប់ពីអាយុ ១៨-៣៥ ឆ្នាំមានចំនួន ៦៥៩ ៤៧៥នាក់ ស្រី ៣៣៨ ៣១៣នាក់

– កំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ១,៦៩% ដង់ស៊ីតេ ១០៦,៤៣នាក់/គីឡូម៉ែត្រការ៉េ

– ប្រជាពលរដ្ឋប្រកបរបរកសិកម្ម ទេសចរណ៍

– កម្ពស់ទឹកភ្លៀងជាមធ្យម ១០៩០,៨១ មម/១ឆ្នាំ

– អាកាសធាតុ   ២៣ – ៣៩ អង្សាសេ

ចក្ខុវិស័យ

រដ្ឋបាលខេត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅកាត់បន្ថយភាពក្រីក្រ​ ​តាមរយៈការបង្កើនគុណភាព​ ​និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ​ ​ពង្រឹងការអនុវត្តច្បាប់​ ​និងលិខិតបទដ្ឋាននានា​ ​ព្រមទាំងថែរក្សា​ឱ្យ​បាននូវសម្បត្តិវប្បធម៌​ ​និងប្រពៃណីរបស់ជាតិ​ ​

ទិដ្ឋភាពទូទៅគោលបំណងអភិវឌ្ឍន៍

រដ្ឋបាល​ខេត្ត​សៀមរាប​ ​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង​លើ​វិ​ស​័​យ​ ​និង​សកម្មភាព​ជា​អាទិភាព​ ​ដែល​រួម​មាន​តាម​ផ្នែក​ដូច​ខាងក្រោម​៖​

  • ផ្នែកសេដ្ឋកិច្ច ខេត្តនឹងជំរុញ​ផលិតភាព​ដំណាំ​កសិកម្ម​មានការ​វិវឌ្ឍ​ន៍​កើន​ឡើង​ ជំរុញ​ផលិតកម្ម​សត្វ​របស់​ប្រជាកសិករ​ ​អោយ​មានការ​កើន​ឡើង​អាច​ធានា​ការ​ផ្គត់ផ្គង់​ទី​ផ្សារ​ ទប់​ស្កាត់​ការ​ផ្ទុះ​ជំងឺ​ឡើង​លើ​សត្វ​ចិញ្ចឹម​បណ្តា​មកពី​អាកាសធាតុ​ប្រែប្រួល​ ផលិតផល​ដែល​ផលិត​ក្នុង​ខេត្ត​មិន​មានការ​ប្រកួត​ ​ប្រជែង​ជាមួយ​ផលិតផល​នាំចូល​ បង្កើន​សេដ្ឋកិច្ច​គ្រួសារ​តាមរយៈ​ប្រកបរបរ​ ​អាជីវកម្ម​ខ្នាត​តូច​ ​និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវ​-​ថ្នល់​ឲ្យបាន​សមស្រប​។
  • ផ្នែក​សង្គមកិច្ច​ ពង្រឹង​ ​និង​ពង្រីក​គុណភាព​អប់រំ​ចំណេះ​ដឹង​ទូទៅ​ ​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ក​ម្ពស់​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​សមធម៌​នៃ​សេវា​សុខាភិបាល​ លើក​ក​ម្ពស់​សិទ្ធិ​កុមារ​ ​សិទ្ធិ​ជន​ពិការ​ ​និង​សិទ្ធិ​ប្រជាពលរដ្ឋ​ទូទៅ​ ពង្រឹងការលើកកម្ពស់តម្លៃវប្បធម៌ និងសីលធម៌ក្នុងសង្គមអោយប្រសើរឡើង
  • ផ្នែក​គ្រប់គ្រង​ដីធ្លី​ ​ធនធានធម្មជាតិ​ ​បរិស្ថាន​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​គ្រោះ​មហន្តរាយ​ ពង្រឹង​ច្បាប់​ភូមិបាល​ ​និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ ​និង​ទប់​ស្កាត់​ការ​សាងសង់​សំណង់​ខុសច្បាប់​ លើក​ក​ម្ពស់​ការ​គ្រប់គ្រង​ ​ថែទាំ​ ​និង​ទប់​ស្កាត់​បទល្មើស​ធនធានធម្មជាតិ​ ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់​ស្កាត់​ ​និង​លុបបំបាត់​ការ​ធ្វើអាជីវកម្ម​រ៉ែ​ ​និង​ថាមពល​ផ្សេងៗ​ ​បង្កើន​ការ​គ្រប់គ្រង​សំណល់​រឹង​ ​រាវ​ ​និង​ការ​បំពុល​បរិស្ថាន​។
  • ផ្នែក​រដ្ឋបាល​ ​និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ​ពង្រឹង​ការ​អនុវត្ត​គោល​ការ​អភិបាល​កិច្ច​ល្អ​របស់​រដ្ឋបាល​ខេត្ត​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា បន្ត​ថែរក្សា​ ​និង​ពង្រឹង​បន្ថែម​លើ​ការងារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​ថែរក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ បន្ត​ការ​បោស​ស​ម្អា​ត​មីន​ ​និង​យុទ្ធ​ភ័ណ្ឌ​មិនទាន់​ផ្ទុះ​ និងរៀបចំ​សោភ័ណ​ភាព​ ​និង​សុវត្ថិភាព​ក្នុង​ទីក្រុង​តាមរយៈ​ការ​អនុវត្ត​នូវ​ផែនការ​មេ​ទីក្រុង​ឆ្លាតវៃ​។​

យុទ្ធសាស្ត្រអភិវឌ្ឍន៍

  • ខេត្តយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ វារីវប្បកម្ម ទេសចរណ៍ សេវាកម្ម លើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគឯកជនដែលជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់ឱ្យមកវិនិយោគនៅក្នុងខេត្ត។
  • លើកកម្ពស់សេវាសុខាភិបាល អប់រំចំណេះដឹងទូទៅ អប់រំកាយនិងកីឡា គាំទ្រយ៉ាងសកម្មទាន់ពេលវេលាចំពោះជនងាយរងគ្រោះ និងពង្រឹងការប្រតិបត្តិ ព្រះពុទ្ធសាសនា និងពាហិរសានាឱ្យស្របតាមវិន័យសាសនារៀងៗខ្លួន។
  • យកចិត្តទុកដាក់រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់នៅទូទាំងខេត្ត ពង្រឹងការគ្រប់គ្រងការសាងសង់នូវសំណង់ផ្សេងៗឱ្យបានម៉ឺងម៉ាត់ ពង្រឹងការអនុវត្តវិធានការណ៍ក្នុងការការពារធនធានព្រៃឈើ និងធម្មជាតិដទៃទៀត ជំរុញការដាំដុះព្រៃឈើឡើងវិញ ទប់ស្កាត់សកម្មភាពដែលនាំដល់ការបំពុលបរិស្ថាននានា និងជំរុញសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ណមិនទាន់ផ្ទុះដែលកប់ក្នុងដី។
  • យកចិត្តទុកដាក់កែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែមានភាពងាយស្រួល លើកកម្ពស់ការយកចិត្តទុកដាក់ពីសុវត្ថិភាព ផាសុខភាព ការលើកទឹកចិត្ត និងវិន័យការងារមន្រ្តីរាជការនៅទូទាំងខេត្ត និងមានវិធានការណ៍ច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានាដែលកើតមានឡើងក្នុងខេត្តទាន់ពេលវេលា ស្នើភាព និងតម្លាភាព។

បទយកការណ៏សង្ខេប