រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅក្នុងឱកាសអបអរសាទរទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអនុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ក្នុងឱកាសអបអរ សាទរទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា ថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងទេវតារក្សាទឹកដីអង្គរ សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យសព្វសាធុការជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង