នៅក្នុងសកម្មភាពការប្រកួតប្រណាំងរថយន្ត និង ម៉ូតូ នៅរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាបចាស់ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍និងលោកជំទាវ និងលោក សំកុល សុចិត្រា អភិបាលរងខត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមក្នុងការប្រកួតរថយន្តនិងម៉ូតូ នៃព្រឹត្តិការណ៍ ជំនួបម៉ូតូនិងយានយន្ត ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍) ។ លោក សំកុល សុចិត្រា ក៏បានលើកឡើងដែរថា ការផ្តួចផ្តើមរៀបចំ កម្មវិធី ជំនួបម៉ូតូនិងយាយន្ត(CAR and BIKE Festival) ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍។ លោកបន្តថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុដឹក បានដាក់ចេញនូវកម្មវិធី “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដើម្បីចូលរួមស្តារ និងលើក ស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឱ្យមានសន្ទុះឡើងវិញ។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានមានប្រសាសន៍ថា ក្រៅពីការទាក់ទាញអ្នកទេសចរណ៍ ការរៀបចំព្រឹត្តការណ៍នេះ ក៏មានគោលបំណងចង់ឱ្យអ្នកដែលស្រលាញ់យានយន្តឱ្យពួកគាត់ប្រឹងប្រែងហ្វឹកហ្វឺនខ្លួនឱ្យទៅជាកីឡាករក្នុងទីលាន ជាជាងការលេងនៅលើដងផ្លូវសាធារណៈដែលនាំមកនូវភាពរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃ។ ឯកឧត្តមបានបន្តថា(ការលេងយានយន្តនៅលើទីលាន វាបានផ្តល់នូវកិត្តិយស ដូច្នេះយើងគួរធ្វើខ្លួនក្លាយជាកីឡាករ) មានអាជីព ដោយបានឆ្លងកាត់កាបង្វឹក បង្រៀនពីគ្រូទៀតផង ។ ឯកឧត្តម ក៏បានសាទរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិ បានចូលមកទស្សនា ក្នុងការប្រកួតរថយន្តនិងម៉ូតូ នៃព្រឹត្តិការណ៍ ជំនួបម៉ូតូនិងយានយន្ត ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍)នាពេលនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងអ្នកទេសចរបរទេស និង ទេសចរក្នុងស្រុកចូលមកខេត្តសៀមរាប ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធី (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើម្បីចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តនេះឲ្យមានសន្ទុះឡើងវិញ។ ឯកឧត្តម ទៀ ស្យាម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមជំរុញវិស័យកីឡានៅកម្ពុជាឱ្យកាន់តែមានសន្ទុះឡើង សំខាន់វិស័យកីឡាដ៏ទំនើបនេះ នៅកម្ពុជាយើងមិនទាន់មានភាពរីកចម្រើននៅឡើយ ដូច្នេះចូលយើងគ្រប់គ្នាគាំទ្រវិស័យកីឡាយានយន្តនេះ ដើមី្បឲ្យកម្ពុជាយើង មានកីឡាករខ្លាំង ចូលរួមប្រកួតនៅថ្នាក់តំបន់ និង អន្តរជាតិ ក្នុងការលើកកម្ពស់កិត្តិយសប្រទេសជាតិយើង។ ក្នុងព្រឹត្តិការណ៍ជំនួបម៉ូតូនិងយានយន្តនេះ(CAR and BIKE Festival) នេះ គឺក្នុងគោលបំណងជម្រុញការផ្សព្វផ្សាយវិស័យ ទេសចរណ៍កម្ពុជា ហើយក៏ជាឱកាសដ៏ល្អ ដើម្បីជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សម្រាប់ខេត្តសៀមរាប នៅក្នុងដំណាក់កាល នៃការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោមប្រធានបទ (ជំនួបយានយន្ត ជម្រុញទេសចរណ៍ ) ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ៕
ព្រឹត្តិការណ៍ ជំនួបម៉ូតូ និងយានយន្ត ក្លាយជាទេសចរណ៍ថ្មីដ៏ទាក់ទាញនៅកម្ពុជា
- 104
- ដោយ vannak
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 104
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 104
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 104
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 104
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 104
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 104
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 104
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 104
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 104
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 104
- ដោយ vannak