រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធិចុះហត្ថលេខាលើកំណត់ហេតុ​នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២

  • 2
  • ដោយ vannak

បន្ទាប់ពីភាគីទាំងពីបានប្រជុំពិភាក្សាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំផែនការសម្រាប់អនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាបជំហាន២រូចមក នាថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តបានរៀបចំពិធីហត្ថលេខាលើកំណត់ហេតុ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត​ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ រវាងរដ្ឋបាលខេត្តដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​នៃគណៈអភិបាលខេត្ត ជាមួយភាគីជប៉ុន ចៃការ (Jica) ដឹកនាំដោយលោក​ អាបេ​ ម៉ាសានូរិ​(ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ (Jica)។

ក្នុងនាមឯកឧត្តម ប្រាក់​ សោភ័ណ​ លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA​ ដែលបានបន្តគម្រោងទីក្រុងឆ្លាតវៃដល់ខេត្តសៀមរាបជំហាន២​ មានរយៈពេល ៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ លោក​ អភិបាលរងខេត្ត​ក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស Jica​​ ខេត្តសៀមរាប​ ដែលបានជួយសម្របសម្រួល គាំទ្របច្ចេកទេស និងរៀបចំឱ្យទីក្រុងឆ្លាតវៃជំហាន១ បានជោគជ័យតាមការគ្រោងទុក។

លោក​ អភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាក្រុមការងារបច្ចេកទេស​ Jica​ នឹងបន្តសហការក្នុងការសម្របសម្រួលរៀបចំ និងគាំទ្រគម្រោងទីក្រុងឆ្លាតវៃជំហាន២នេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

អត្ថបទទាក់ទង