ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងពិធីដាំកូនឈើ ចំនួន ៤០០ដើម រួមមាន ប្រភេទឈើធ្នង់ ក្រញូង បេង នាងនួន សុក្រំ កូនឈើផ្ការំដួល និងថ្កុលមាស ត្រូវបានដាំនៅក្នុងបរិវេណប្រាសាទអង្គរវត្តនៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន» ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលនិងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន , លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប និង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃមន្ទីរអង្គភាពនានាក្នុងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ។ចាប់ពីឆ្នាំ២០១៤ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើនៅក្នុងឧទ្យានអង្គរ ដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅនិងការអភិរក្សប្រាង្គប្រាសាទ រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផង ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ មុនកាប់ដើមឈើមួយដើមៗ គួរពិចារណាពីផលប្រយោជន៍របស់ដើមឈើ ហើយចូលរួមដាំឡើងវិញទាំងអស់គ្នា និងចងចាំថា «ដើមឈើខ្ញុំនៅក្នុងតំបន់អង្គរ» ខណៈជាគោលដៅឆ្នាំនេះ អាជ្ញាធរជាតិអប្សរានឹងចែកជូនកូនឈើជាង១សែនដើមឱ្យទៅសាធារណជនយកទៅដាំនៅតាមសហគមន៍ និងបង្កើតគម្របបៃតងដល់បរិស្ថាន។លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានលើកឡើងថា គ្រប់គ្នាតែងមានគំនិតព្រួយបារម្ភ ពីការរេចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា នាំឱ្យបាត់បង់ទំនុកចិត្តក្នុងការដាំដើមឈើឡើងវិញ តែសូមតាំងស្មារតីឡើងដើម្បីរួមគ្នាជាថ្មី ប្រយុទ្ធប្រឆាំងការបំផ្លាញព្រៃឈើ ឱ្យស្របតាមប្រសាសន៍របស់សម្តេចតេជោ គឺត្រូវដាំដើមឈើឱ្យបានរាប់ម៉ឺនហិកតា រាប់លានដើមនៅក្នុងប្រទេសកម្ពុជា ខណៈស្រុកទេសមានសុខសន្តិភាព ដូច្នេះសូមកុំឱ្យមានត្រឹមទស្សនៈស្រឡាញ់ដើមឈើ តែមិនដាំ ។ ឱកាសនោះ ឯកឧត្តម គី តិច បានបញ្ជាក់ថា ក្នុងនាមជាអ្នកផ្តួចផ្តើមពិធីដាំដើមឈើ សូមថ្លែងអំណរគុណចំពោះការសម្របសម្រួលរបស់គណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា រួមទាំងប្រជាពលរដ្ឋអនុញ្ញាតឱ្យក្រុមមេធាវីបានដាំដើមឈើនៅក្នុងបរិវេណខាងត្បូងប្រាសាទអង្គរវត្ត ទុកជាកេរតំណែល និងជាគំរូសម្រាប់បំផុសទឹកចិត្តឱ្យសាធារណជនស្រឡាញ់ ព្រមទាំងចូលរួមដាំដើមឈើទាំងតាមទីសាធារណៈ ស្ថាប័ន តំបន់ប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅកាន់តែច្រើន ហើយការដែលរៀបចំពិធីនេះបាន គឺក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសមានសន្តិភាព ដែលនាំមកនូវការអភិវឌ្ឍ យុត្តិធម៌ សាសនាសុខដុមរមនា ការការពារបេតិកភណ្ឌ និងបរិស្ថានបានល្អ៕
កូនឈើប្រណីតនិងឈើផ្កាព្រៃចំនួន៤០០ដើម ត្រូវបានដាំក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៌ សាសនា បេតិកភណ្ឌ បរិស្ថាន»
- 1.5ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 1.5ពាន់
- ដោយ vannak
-
ពិធីបេីកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា
- 1.5ពាន់
- ដោយ vannak
-
ពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌
- 1.5ពាន់
- ដោយ vannak
-
ពិធីបើក “មហាសន្និបាតតំបន់អាស៊ី និង ប៉ាស៊ីហ្វិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤”
- 1.5ពាន់
- ដោយ vannak
-
ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង រដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ
- 1.5ពាន់
- ដោយ vannak
-
សូមអបអរសាទរវិស័យអប់រំ នៃខេត្តសៀមរាបទទួលបានជ័យលាភី ក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤
- 1.5ពាន់
- ដោយ vannak
-
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបេីកបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប
- 1.5ពាន់
- ដោយ vannak
-
ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា និងចិន ឆ្នាំ២០២៤
- 1.5ពាន់
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
- 1.5ពាន់
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្មីៗ
- ព្រឹត្តិការណ៍
សូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដាក់ចេញនៅកម្មវិធីពិសេស “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” ដេីម្បីស្តារ និងលេីកស្ទួយវិស័យទេសចរណ៍
- 1.5ពាន់
- ដោយ vannak