
សូមបញ្ជាក់ថា ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបានផ្ដល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋយើង និង បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ដូចដែលយើងទាំងអស់គ្នាបានដឹង ហើយថា វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ នាពេល កន្លងមក ។ រហូតដល់ពេលនេះ, យើងឃើញថា តួលេខទេសចរ ដែលបានមកដល់ប្រទេស កម្ពុជា មានការកើនឡើង, ទាំងតួលេខពីក្រសួងទេសចរណ៍ និង គ្រឹះស្ថានអង្គរ ។ ជាការពិត, វិស័យទេសចរណ៍មានកំណើន តែមិនទាន់ដល់កម្រិតមុនពេលវិបត្តិជំងឺកូវីដ-១៩, ហើយការ កើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នា នៅតាមគោលដៅទេសចរណ៍សំខាន់ជា ពិសេសនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសជូនជនរួមជាតិថា រាជរដ្ឋាភិបាលផ្តួចផ្តើមដាក់ចេញនូវកម្មវិធី ពិសេសមួយ គឺ៖ «ទស្សនាសៀមរាប ឆ្នាំ ២០២៤» ដែលនៅក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលនឹង ដាក់ចេញនូវវិធានការមួយចំនួន សំដៅជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មាន សន្ទុះងើបឡើងវិញ ពិសេសការលើកលែងធ្វើសាវនកម្ម ឆ្នាំ២០២០ដល់២០២៣ ការផ្តល់ឥណទាន ការលើកលែងពន្ធដារមួយចំនួន ការជម្រុញការហោះហើរត្រង់មកសៀមរាប។