ព័ត៌មានថ្នាក់ខេត្ត
រួមគ្នាលើកស្ទួយពីសុខភាពកុមារកម្ពុជា ក្នុងកម្មវិធី ( រត់ដើមី្បសប្បុរសធម៌ជាមួយសាយ ) ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងរងផលប៉ះពាល់ដោយជម្ងឺកូវីដ-១៩
រួមគ្នាលើកស្ទួយពីសុខភាពកុមារកម្ពុជា ទឹកប្រាក់ចំនួន ៤០ម៉ឺន៥ពាន់៥៧៩ដុល្លាសហរដ្ឋអាមេរិក ដែលផ្តើមចេញពីការចូលរួមក្នុងកម្មវិធី ( រត់ដើមី្បសប្បុរសធម៌ជាមួយសាយ ) ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និង អង្កការ-ស្ថាប័ននានា ដែលកំពុងរងផលប៉ះពាល់ដោយជ...
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីមរណភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបដំណឹងថាឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានទទួលមរណភាព នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:២០នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ។សព ឯកឧ...
កិច្ចប្រជុំស្តីពីវឌ្ឍនភាព និងលទ្ធផលការងារស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញារបស់រដ្ឋបាលឃុំ និងស្រុក នៃស្រុកសូទ្រនិគម និងស្រុកអង្គរធំ
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និង លទ្ធផលការងារស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញា របស់រដ្ឋបាលស្រុកសូទ្រនិគម និង ស្រុកអង្គរធំ ក្រោមការដឹកនាំប្រជុំរបស់ឯកឧត្តម នាក់ ណេរ៉ុន អភិបា...
ស្រុកសូទ្រនិគម បានទទួលសម្ភារៈជំនួយសម្រាប់សង្រ្គោះ និងដោះស្រាយការលំបាកដល់បងប្អូនប្រជាជនក្នុងស្រុកសូទ្រនិគម កំឡុងពេលវិបត្តិកូវីដ១៩
កាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២ លោក ម៉ក់ ប្រុស អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម និងមានការអញ្ជើញជាកិត្តិយសដោយ លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានទទួលសម្ភារៈមួយចំនួន ពីលោក លី សេងហួត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសូទ្រនិគម ដែល...
ប្រជាកសិករខេត្តសៀមរាបរីករាយក្នុងការប្រមូលផលស្រូវវស្សាទោះបីជាមានជំនន់ទឹកភ្លៀងបន្តិចបន្តួចក្តី
ដោយស្ថានភាពការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅចុងរដូវឆ្នាំ២០២០នេះ បានទទួលរងគ្រោះជំនន់ ទឹកភ្លៀង ធ្វើឲ្យផលស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តសៀមរាប បានទទួលរងការ លិចលង់ ដែលបណ្តាលឲ្យរងការខូចខាតមួយចំនួន តែចំពោះភោគផលស្រូវក៏នៅទទួល...
រដ្ឋបាលស្រុកសូទ្រនិគម បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) ដែលដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយសហការជាមួយរដ្ឋបាលស្រុកសូទ្...
ម្ចាស់គណនីហ្វេសបុក លី វណ្ណដា បានសុំទោសជាសាធារណៈចំពោះការផ្សព្វផ្សាយព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការងារសន្តិសុខ
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសបុកឈ្មោះ លី វណ្ណដា បានបង្ហោះផ្សព្វផ្សាយខ្លឹមសារថា “អ្នកគ្រប់គ្នាពេលយប់ឡើងស្ងាត់កុំជិះម៉ូតូតាមផ្លូវអង្គរកន្លែងលក់គំនូរ ព្រោះមានចោរនៅចាំស្ទាក់ប្លន់ម្តុំហ្នឹង”។ ក្រោយទទួលបានព័ត៌មាននេះ នៅថ្...
រដ្ឋបាលខេត្តដាក់វិធានការចំនួន១១ចំណុចដល់មន្ទីរ អង្គភាព ក្រុង ស្រុកអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមទប់ស្កាត់កររីករាលដាលនៃជំងឺកូវីដ១៩
រសៀលថ្ងៃព្រហស្បតិ៍១២រោច ខែកត្ដិក ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងវិធ...
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប
ថ្ងៃពុធ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២០ នៅសាលាស្រុកស្រីស្នំបានរៀបចំប្រកាសចូលកាន់ដំណែងលោក ឡុត ញាន ឋានន្តរសកិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុក និងលោក ហម សុផល ឋានន្តរសកិ្ត ក្រមការដើមខ្សែ ជា...
រដ្ឋបាលខេត្តស្នើឱ្យនាយករដ្ឋបាលក្រុងសៀមរាបដែលទើបប្រកាសចូលកាន់តំណែងត្រូវជំរុញការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត
រសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលក្រុងសៀមរាបបានរៀបចំពិធីប្រកាសចូលកាន់តំណែងលោក ឡំ សុខាក់ ពីប្រធានការិយាល័យស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាលថ្នាក់លេខ៧ ចូលកាន់តំណែងជានាយករដ្ឋបាលក្រុងសៀម...