នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធិបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការត្រួតពិនិត្យអំពីការចំណាយ លើផ្នែកជីវៈចម្រុះ និងការវាយតម្លៃតម្រូវការហិរញ្ញវត្ថុ» ក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគម្រោងគំនិតផ្តួចផ្តើមហិរញ្ញប្បទានជីវៈចម្រុះ (BIOFIN) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ លោកស្រី នាយករងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធនានា។ក្នុងសិក្ខាសាលានេះផងដែរ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានលើកឡើងថា ខេត្តសៀមរាប ពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាល បានបង្កើតតំបន់ការពារធម្មជាតិចំនួន ៨ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ២៣៣,៦៨៨ ហិកតា រួមមាន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (ភ្នំគូលែន) តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប តំបន់ស្នូលបឹងទន្លេឆ្មារ និងរបៀងអភិរក្សជីវៈចម្រុះឧត្តរ។ ក្រៅពីនេះ ខេត្តសៀមរាបមានបឹងទន្លេសាប ដែលជាប្រភពត្រី និងទីជម្រកសត្វ បក្សីទឹក ព្រមទាំងជីវៈចម្រុះដ៏សម្បូរបែបជាច្រើនទៀត។ លើសពីនេះ ភ្នំគូលែន ដែលជាប្រភពទឹកស្អាតយ៉ាងសំខាន់ ក៏បានដើរ តួនាទីយ៉ាងសកម្មក្នុងការជួយទ្រទ្រង់ និងផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងខេត្តសៀមរាប បន្ថែមលើទឹកក្រោមដីផងដែរ។ ដោយយល់ឃើញពីគុណតម្លៃដ៏ថ្លៃថ្លា នៃធនធានធម្មជាតិ ជាពិសេសជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងការចូលរួមចំណែក ដល់និរន្តរភាព នៃធនធានទាំងនេះ អាជ្ញាធរខេត្តសៀមរាប និងមន្ទីរជំនាញពាក់ព័ន្ធ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ ដោយចីរភាព វិស័យឯកជន គ្រឹះស្ថានសិក្សា និងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនានា ក្នុងការរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រងតំបន់ទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់ និងបានដាក់បញ្ចូលផែនការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធ អេកូឡូស៊ីទៅក្នុងផែនការអភិវឌ្ឍន៍តាមវិស័យនានាផងដែរ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានបន្ថែមថា គម្រោង BIOFIN (ប៊ៃអូហ្វីន) គឺជាគម្រោងមួយ ដែលទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារន័រវែសសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ Norad (ណូរ៉េដ) តាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលមានគោលបំណងជួយឲ្យប្រទេសកម្ពុជាបញ្ចប់នូវការរៀបចំ និងការអនុវត្តដំណោះស្រាយហិរញ្ញវត្ថុជាអត្ថិភាពរបស់ខ្លួន ខណៈដែលប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀត ដែលបានអនុវត្តការវាយតម្លៃបង្កើត និងអនុវត្តនូវផែនការហិរញ្ញវត្ថុជីវចម្រុះរបស់ខ្លួន៕
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការត្រួតពិនិត្យអំពីការចំណាយលើផ្នែកជីវៈចម្រុះ និងការវាយតម្លៃតម្រូវការហិរញ្ញវត្ថុ»
- 642
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 642
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 642
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 642
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 642
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 642
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 642
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 642
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 642
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 642
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 642
- ដោយ vannak