រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិប្រទេសជប៉ុន (JICA) បង្ហាញពីវឌ្ឍនភាពលទ្ធផលសំខាន់ៗនៃគម្រោងទីក្រុងឆ្លាត ដំណាក់កាលទី១ និងធ្វើបទបង្ហាញពីគម្រោងសំខាន់ៗនៅក្នុងដំណាក់កាលទី២

  • 3
  • ដោយ vannak

នារសៀលថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមកិច្ចប្រជុំជាមួយក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិប្រទេសជប៉ុន (Japan International Cooperation Agency -JICA) ដើម្បីស្ដាប់ និងពិភាក្សាការងារពាក់ព័ន្ធ ទៅនឹងវឌ្ឍនភាពលទ្ធផលសំខាន់ៗនៃគម្រោងទីក្រុងឆ្លាត ដែលJICA បានបញ្ចប់ដំណាក់កាលទី១ (២០២២- ២០២៥ និងធ្វើបទបង្ហាញពីគម្រោងសំខាន់ៗនៅក្នុងដំណាក់កាលទី២ ដើម្បីជួយការអភិវឌ្ឍទីក្រុងឆ្លាតនៅខេត្តសៀមរាបជាបន្តទៀត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និង ដឹកនាំការងារទីក្រុងឆ្លាត និងភាគីជប៉ុនដឹកនាំដោយលោក លោក អាបេ ម៉ាសានូរិ (ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ(Jica) និងក្រុមការងារចៃការ។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម អ៊ុំ ម៉ារ៉ា រួចមកលោក អាបេ ម៉ាសានូរិ (ABE Masanori) បានធ្វេីបទបង្ហាញអំពីវឌ្ឍនភាពការអនុវត្តគម្រោងទាំង៨ នៃជំហាន១ និងបង្ហាញនូវការរៀបចំបន្តគម្រោងជំហាន២ ដែលអនុវត្តនៅរដ្ឋបាលខេត្តសៀមរាប។

ឯកឧត្តម អ៊ុំ ម៉ារ៉ា បានថ្លែងអំណរគុណចំពោះលោក អាបេ ម៉ាសានូរិ (ABE Masanori) និងក្រុមការងារដែលបានជួយរៀបចំផែនទីបង្ហាញផ្លូវក៏ដូចគាំទ្របច្ចេកទេសដល់គម្រោង៨ នៃជំហាន១បានជោគជ័យ ។ ជាមួយនឹងភាពជោគជ័យនៃការអុវត្តគម្រោងទាំង៨ ឯកឧត្តមបានស្នេីដល់ក្រុមការងារចៃការធ្វេីបទបង្ហាញដល់ក្រុងទាំងអស់ នៃរាជធានី ខេត្ត ដេីម្បីបានស្វែងយល់អំពីក្រុងឆ្លាតវៃ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានគាំទ្រគម្រោងជំហាន២ របស់ក្រុមការងារចៃការដែលអនុវត្តដោយរដ្ឋបាលខេត្តសៀមរាប ទន្ទឹមនេះ ស្នេីដល់ក្រុមការងារចៃការបណ្តុះបណ្តាលដល់មន្ត្រី ដេីម្បីពង្រឹងនូវសមត្ថភាពដល់ពួកគាត់អំពីយល់ពីបច្ចេកទេសនិងយល់ពីដំណេីរការនៃទីក្រុងឆ្លាតវៃ។

អត្ថបទទាក់ទង