នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំ រៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ប្រគេនទូលថ្វាយដល់ ព្រះមហាក្សត្រ នរោតម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាមន្ត្រី គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយមានការចូលរួមពីលោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ ដែលពិធីនេះនឹងប្រារព្ធឡើងនាពេលខាងមុខនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥។
កិច្ចប្រជុំ រៀបចំពិធីបួងសួងចម្រើនសេចក្តីសុខ ប្រគេនទូលថ្វាយដល់ ព្រះមហាក្សត្រ នរោតម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារបានចុះពិនិត្យទីតាំងក្តារបែប្រាសាទអង្គរវត្ត ហើយគ្រោងនឹងរៀបចំពិធីក្រុងពលីនៅរសៀលនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ ជាមួយគ្នានេះដែរ ក្រុមការងារបានស្នើសុំពិនិត្យរៀបចំសោភ័ណភាពបរិស្ថានតាមតម្រាយផ្លូវព្រះទីនាំង តួយ៉ាងផ្លូវមុខព្រលានយន្តហោះចាស់មកកាន់ប្រាសាទអង្គរវត្ត។
