ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំប្រារព្ធខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករយ៉ាងច្រើនកុះករ។ឯកឧត្តម ទៀ សីហា បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។ លោកស្រី Claire Conan បានឱ្យដឹងថានេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវាប្រកបដោយអត្ថន័យ និងទទួលបានផ្លែផ្កាគួរជាទីមោទន:។ ឆ្លៀតយកឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ឯកឧត្តមរដ្ឋ មន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានជូនពរបងប្អូនជនរួមជាតិ និងប្រជាពលរដ្ឋខេត្ត សៀមរាបឲ្យទទួលបាននូវពុទ្ធពរទាំង៤ប្រការ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់កន្លងមក ដោយឲ្យប្រជាពលរដ្ឋនិងជាពិសេសក្រសួងឲ្យខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព(ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហានៗឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដីដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាព ហើយជាក់ស្តែងដូចអ្វីដែលកម្ពុជាកំពុងប្រឈមនាពេលនេះគឺគ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំផ្សេងៗទៀត និងសត្វ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ចដោយអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភជូនប្រជាជន និងការកាត់បន្ថយភាពក្រីក្រក្នុងខណ:យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕
ទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ“រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និង និរន្តរភាពភពផែនដី”
- 619
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទរដល់សិស្សានុសិស្សដែលទទួលបានជ័យលាភីចំនួន ៩ ១២៥នាក់ ស្មេីនឹង ៨៦,១០% ស្រី ៥ ៥០៤នាក់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ខេត្តសៀមរាប
- 619
- ដោយ vannak
-
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤
- 619
- ដោយ vannak
-
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូឆ្នាំ២០២៤ខេត្តសៀមរាបទទួលបាននិទ្ទេសAចំនួន ២២១នាក់
- 619
- ដោយ vannak
-
អង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ មានរចនាប័ទ្មល្អឥតខ្ចោះ បង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីកស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹង ចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ ទំនាក់ទំនងនៃដំណើរគោរចប្រព័ន្ធផែនដី និង ចក្រវាឡ ដែលមានខ្លឹមសារ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា
- 619
- ដោយ vannak
-
ក្រសួងអប់រំ យុវជន និងកីឡាចេគសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៨ តុលា ២០២៤
- 619
- ដោយ vannak
-
ទិដ្ឋភាព នៃព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
- 619
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព័ត៌មានទេសចរណ៍
ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ
- 619
- ដោយ vannak
-
សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យខួប លើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
- 619
- ដោយ vannak
-
ព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម្ហូបអាហារល្បីៗ រវាងកម្ពុជា-ចិនជាផ្នែកមួយជម្រុញការផ្សព្វផ្សាយ ផលិតផលទេសចរណ៍ដ៏ទាក់ទាញ
- 619
- ដោយ vannak
-
ពិធីដង្ហែកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃ វត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ខេត្តសៀមរាប
- 619
- ដោយ vannak