ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកអាងទំនប់ម្កាក់ ស្ថិតនៅភូមិខ្វាវ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមត្រូវតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់លាប់ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព។ ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរពាល់ព័ន្ធត្រៀមលក្ខណៈ ដើម្បីធ្វើការបើកទ្វារទឹកបញ្ជៀសការបាក់ទំនប់ ឬទឹកឡើងដល់កម្រិត។ ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវត្រៀមជានិច្ចក្នុងការជួយអន្តរាគមន៍ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕
អភិបាលខេត្តឲ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបន្តតាមដាន ទោះបីទឹកអាងទំនប់ម្កាក់នៅស្រុកជីក្រែង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្
- 617
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 617
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 617
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 617
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 617
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 617
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 617
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 617
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 617
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 617
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 617
- ដោយ vannak