កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីភ្លៀងធ្លាក់កម្រិតខ្លាំងប៉ុន្មានថ្ងៃជាប់គ្នាបានធ្វើឱ្យមានជំនន់ទឹកភ្លៀង បង្កឱ្យមានការប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធផ្លូថ្នល់មួយចំនួនក្នុងឃុំ ហើយផ្លូវមួយចំនួនមិនអាចធ្វើដំណើរបាន និងលិចផ្ទះប្រជាជនមួយចំនួនក្នុងឃុំ ស្ថិតក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ។ ជាមួយគ្នានេះឯកឧត្តម ទៀ សីហា អភិបាលខេត្តនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះដោយមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធខេត្ត និងមន្ត្រីពាក់ព័ន្ធ ខេត្ត-ស្រុក ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងឃុំ ស្រុកខាងលើ។ទន្ទឹមនឹងការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមបន្តតាមដាន និងពិនិត្យកម្ពស់ទឹកឱ្យបានជាប់ប្រចាំ ប្រសិនបើទឹកឡើងដល់កម្រិតមួយត្រូវប្រកាសអាសន្ននោះត្រូវឆាប់ជូនដំណឹងដើម្បីធ្វើជម្លៀសប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាព ហើយត្រូវសហការនិងត្រួតពិនិត្យនូវទ្វារទឹកដែលអាចបើកបញ្ជៀសទឹក និងជៀសវាងក្នុងការបាក់ទំនប់ឬទឹកឡើងដល់កម្រិត។ ម្យ៉ាងទៀត គណៈបញ្ជាការឯកភាពរដ្ឋបាល និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបាលក្រុងស្រុកឃុំ សង្កាត់ ត្រូវអន្តរាគមន៍ប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិតនិងគ្រោះថ្នាក់ផ្សេងៗទៀត។ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ឯកឧត្តម អភិបាលខេត្តក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាតឬទឹកដាំពុះ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងត្រូវលាងដៃនិងសាប៊ូឱ្យបានជាប់ជានិច្ច។ ម្យ៉ាងទៀត សូមបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងសត្វផ្សេងៗទៀតដែលអាចធ្វើឱ្យមានគ្រោះថ្នាក់នៅក្នុងអំឡុងពេលទឹកឡើងនេះ។ ឯកឧត្តមបន្ថែមថាអំណោយដែលបានផ្តល់ជូននេះ ទោះបីជាតិចតួចក្តីតែក៏ជាដោះស្រាយបញ្ហាបានមួយរយៈពេលក្នុងអំឡុងពេលទឹកជំនន់នេះ ដែលអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ មីជាតិនិងថវិកាមួយចំនួនផងដែរ៕
ឯកឧត្តម អភិបាលខេត្តដឹកនាំកម្លាំងចុះត្រួតពិនិត្យស្ថានភាពទឹកនិងផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំមួយចំនួនក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន និងស្រុកអង្គរជុំ
- 534
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីសេវាសាធារណៈរបស់ក្រសួងទេសចរណ៍ និងវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំអាជ្ញាបណ្ណទេសចរណ៍តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- 534
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ២
- 534
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសសរារាម
- 534
- ដោយ vannak
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 534
- ដោយ vannak
-
អង្គការ GIZ បានសហការជាមួយនឹងរដ្ឋបាលខេត្តបានបង្កើតសហគមន៍ទេសចរណ៍ថ្មីមួយស្ថិតក្នុងភូមិវត្តបូព៌
- 534
- ដោយ vannak
-
កម្រងរូបភាព អតីកាល-បច្ចុប្បន្នកាល
- 534
- ដោយ vannak
-
កិច្ចជំនួបពិភាក្សាការងាររវាងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការមូលនិធិអេ២១
- 534
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវថ្នាលទិន្នន័យទីក្រុងឆ្លាតសៀមរាប! SRPA Announces the Public Release of the Siem Reap Smart City Data Platform!
- 534
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១
- 534
- ដោយ vannak
-
ព្រឹត្តិការណ៍ Gumball 3000 ជាមួយនឹងរថយន្តទំនើបៗ (supercar) ដ៏ល្បីល្បាញមួយលើពិភពលោក នៅមុខប្រាសាទអង្គរវត្ត
- 534
- ដោយ vannak