កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះចំនួន ១១៦គ្រួសាររស់នៅក្នុងភូមិចំនួន៤ ក្នុងសង្កាត់ចំនួន៣ ក្រុងសៀមរាបបានទទួលអំណោយកាកបាទក្រហមកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកាគណៈកម្មាធិការ និង អនុសាខាកាកបាទក្រហមក្រុង អ្នកស្ម័ត្រចិត្ត និង ក្រុមយុវជនកាកបាទក្រហមកម្ពុជាចូលរួមផងដែរ ។ ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាងនេះទៀតប្រទេសយើងកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ ទន្ទឹមនេះដែរឯកឧត្តម ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចតួចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំ និង អនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។ ម៉្យាងទៀតក៏ត្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ ទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យ ត្រូវការពារកុំឲ្យមានកើតជំងឺគ្រុនឈាម និង ជំងឺគ្រុនឈីក ដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទីជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវសម្រានក្នុងមុង ទោះយប់ ឬថ្ងៃក៏ដោយ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្រុង សៀមរាប ដែលមានក្បាល់ដី លំនៅដ្ឋានមានការប៉ះពាល់លើការអភិវឌ្ឍន៍ផ្លូវទាំង៣៨ខ្សែ ហើយបានចូលរួមសហការ ធ្វើការរុះរើលំនៅដ្ឋាន ក្នុងផលប្រយោជន៍ យើងទាំងអស់គ្នា ដើមី្បកែប្រែលើកកម្ពស់សោភណ្ឌភាពក្រុងទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និង ជាការលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅពេលអនាគតទៀតផង ។ ក្នុងនោះដែរឯកឧត្តមក៏ បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅ និង ក្រុមគ្រួសារ នៅពេលដែលមានគ្រោះទឹកជំនន់នេះ ព្រមទាំងត្រូវប្រកាន់ជាប់អនាម័យ សម្អាតផ្ទះសំបែង ហូបទឹកស្អាត ទឹកឆ្អិនជាដើមចៀសវាងជំងឺដង្កត់ផ្សេងៗ ហេតុនេះត្រូវសម្រានក្នុងមុង សម្អាតបរិស្ថានជុំវិញផ្ទះ ដើមី្បបំបាត់ជម្រកមូសខ្លា តែបើសង្ស័យសូមរួសរាន់អញ្ជើញទៅ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ និងធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង សូមបងប្អូនរួសរាន់លើការងារដាំដុះដំណាំរួមផំ្ស ក្រោយពេលទឹកស្រក ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀតផង ។អំណោយជូនបងប្អូនទាំង១១៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គក្រ , ឃីត ១កញ្ចប់ ,កន្ទេល១ , មី ១កេស ត្រីខ ១យូរ , ទឹកស៊ីអ៊ីវ ៤ដប , អាយឺត ២ , សាប៊ូប្រូតិច ២ដុំ , តង់ប្លាស្ទិច ១ និង ថវិកា ១០ម៉ឺនរៀល ៕
គ្រួសារងាយរងគ្រោះចំនួន ១១៦គ្រួសារ ដែលរស់នៅក្នុង ភូមិចំនួន ៤ ក្នុងសង្កាត់ចំនួន៣ ក្រុងសៀមរាបបានទទួលអំណោយកាកបាទក្រហមកម្ពុជា
- 484
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 484
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 484
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 484
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 484
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 484
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 484
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 484
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 484
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 484
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 484
- ដោយ vannak