នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កុយ សង សមាជិក្រុមប្រឹក្សាខេត្តតំណាងប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកល តាមកាលកំណត់ (Universal Periodic Review-UPR) នៅសណ្ឋាគារអឹមព្រីស ខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ សិក្ខាសាលានេះរៀបចំឡើង ក្នុងន័យផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពនានាជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ ចៅក្រម អយ្យការ ពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ បានជ្រាបអំពីខ្លឹមសារនៃរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាម ការកំណត់ ដំណើរការនៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋបាល ក្នុងការលើកលើកកម្ពស់ស្ថានភាពសិទ្ធិ មនុស្សលើគ្រប់វិស័យនៅកម្ពុជា។ លោកស្រី អភិបាលរងខេត្តសៀមរាប មានមតិស្វាគមន៍ថាការរៀបចំសិក្ខាសាលានេះឡើង គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងពិតប្រាកដនូវកត្តាសុខសន្តិភាពរបស់ប្រទេសជាតិ ដែលបានទាក់ទាញអ្នកវិនិយោគទុនបរទេស ចូលមកវិនិយោគនៅកម្ពុជា កាន់តែមាន ចំនួនច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីបានបន្តទៀតថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានទទួលនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទនៈ ជាមួយនោះសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ និយាយជារួម បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ ហើយបើសិនគ្មានការអភិវឌ្ឍ កុំនិយាយដល់ការរក្សាសន្តិភាព ព្រោះវាគង់តែបាត់បង់នៅពេលណាមួយជាក់ជាមិនខាន ទាំង២នេះត្រូវតែដើរទៅជាមួយគ្នា។ ឥឡូវនេះ សូមសួរថា តើនរណាហ៊ានទៅវិនិយោគនៅអ៊ីរ៉ាក់ នៅស៊ីរី នៅលីប៊ី នៅយេមេន ដែលមានស្ថានភាព ដូចប្រទេសកម្ពុជាក្នុងទសវត្សរ៍ ៧០ និង ៨០ ដែលមានសង្គ្រាមវឹកវរ ប៉ុន្តែនៅពេលដែលកម្ពុជា ចាប់ពីគ្មានភ្ញៀវទេសចររហូតមានឡើងដល់ជាងប្រាំលាននាក់ ក្នុងឆ្នាំ២០១៩ តើបានមកដោយសារអ្វី? នេះមកពីសន្តិភាព ហើយមកពីការអភិវឌ្ឍ ដែលយើងបាន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដូចជាព្រលានយន្តហោះ សណ្ឋាគារ។ល។
សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការពិនិត្យជាសកលតាមការកំណត់ (Universal Periodic Review-UPR)
- 477
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 477
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 477
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 477
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 477
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 477
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 477
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 477
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 477
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 477
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 477
- ដោយ vannak