យោងតាមការសម្រេចរបស់គណៈកម្មការអន្តរក្រសួងស្តីពីការសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ រដ្ឋបាលខេត្ត បានពិនិត្យឃើញថាមានសំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ការផ្សេងៗទៀត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ដែលចាំបាច់ត្រូវ ធ្វើការរុះរើ ជាបន្ទាន់ សម្រួលដល់ការងារស្ថាបនាផ្លូវស្របតាមផែនការដែលបានគ្រោងទុក។បន្ទាប់ពីបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក រដ្ឋបាលខេត្តសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងរុះរើសំណង់នានា ដែលស្ថិតលើដីចំណីផ្លូវ ប៉ុន្តែមានប្រជាពលរដ្ឋផ្សេងទៀតមិនទាន់បានរុះរើសំណង់របស់ខ្លួននៅឡើយ។ ដូចនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅដែល មានសំណង់រំលោភលើផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹងសៀមរាបដែលមិនទាន់បានរុះរើ ត្រូវ ធ្វើការរុះរើដោយខ្លួនឯង និងអនុវត្តតាមប្លង់ចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ(LMAP) ដែលក្រុមការងារ បច្ចេកទេសកំពុងពិនិត្យ និងវាស់វែងជូន មុននឹងរដ្ឋបាលខេត្តចាត់វិធានការរុះរើតាមពេលវេលាកំណត់ ក្នុងសេចក្តីជូនដំណឹងលេខ១៣២០/២០ ស.ជ.ណ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត តាមនីតិវិធី និងច្បាប់ជាធរមានដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្បត្តិរនស់បងប្អូនប្រជាពលរដ្ឋឡើយ។រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលជាម្ចាស់សំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ចូលរួមអនុវត្តដោយធ្វើការុះរើសំណង របស់ខ្លួនឱ្យបានឆាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖
រដ្ឋបាលខេត្តសូមជូនដំណឹងស្តីពីការរុះរើសំណង់នៅលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងស្ទឹង ក្នុងខេត្តសៀមរាប
- 1.4ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្រ្តក្រុង-ស្រុក ខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា
- 1.4ពាន់
- ដោយ vannak
-
គ្រឹះស្ថានអង្គរចេញសេចក្តីជូនដំណឹង ស្តីពីការកែទម្រង់ប្រតិបត្តិការលក់បណ្ណ និងត្រួតពិនិត្យបណ្ណ
- 1.4ពាន់
- ដោយ vannak
-
សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ មេត្តាចូលរួមប្រើប្រាស់កម្មវិធីម៉ាស៊ីនបកប្រែ TranslateKh នៅលើវេប និង TranslateKH_bot នៅលើតេឡេក្រាម ចាប់ពីពេលនេះតទៅ
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការដេញថ្លៃ ការថែទាំ និង ជួសជុលមធ្យោបាយដឹកជញ្ជូន ជូនរដ្ឋបាលខេត្តសៀមរាប
- 1.4ពាន់
- ដោយ vannak
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។
- 1.4ពាន់
- ដោយ vannak
-
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តចេញសេចក្តីណែនាំ ចំនួន ៣ចំណុច ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលជា សមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
- 1.4ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចខាងក្រោម :
- 1.4ពាន់
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីការរៀបចំមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤
- 1.4ពាន់
- ដោយ vannak