រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប​ សូមផ្ញេីសាររំលែកទុក្ខជូនចំពោះលោកស្រី​ គួច​ សេដា​ ព្រមទាំងក្រុមគ្រួសារ

  • 23
  • ដោយ vannak

យេីងខ្ញុំ​ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាង ក្រៀមក្រំថា លោកវេជ្ជបណ្ឌិត អ៊ុង សុភាព គ្រូពេទ្យឯកទេសវិជ្ជារោគកុមារ ធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលមរណភាព នាថ្ងៃអាទិត្យ ១០រោច ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥២ឆ្នាំ។

ស្ថិតក្នុងសមានទុក្ខដ៏សង្វេគនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ និងសូម ចូលរួមរំលែកទុក្ខ ជាមួយលោកស្រី គួច សេដា និងក្រុមគ្រួសារសព ចំពោះការបាត់បង់ លោកវេជ្ជបណ្ឌិត អ៊ុង សុភាព ត្រូវជាស្វាមី និងត្រូវជាឪពុករបស់កូនៗ។ ការបាត់ បង់នេះ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជា ការបាត់បង់នូវបញ្ញាវ័ន្តខ្មែរម្នាក់ ដែលធ្លាប់បានរួមចំណែកក្នុងការជួយសង្គ្រោះអាយុ ជីវិតកុមាររាប់ពាន់នាក់ក្នុងខេត្ត នាពេលកន្លងមក និងការចូលរួមនូវរាល់សកម្មតា ពមនុស្សធម៌ជាច្រើនទៀត ដែលមិនអាចកាត់ថ្លៃបាន។

ក្នុងឱកាសដ៏សែនវិយោគជាពន់ពេកនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត អ៊ុង សុភាព គ្រូពេទ្យឯកទេសវិជ្ជារោគកុមារ ធ្វើការ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ។

សូមលោកស្រី និងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទទាក់ទង