ដើមី្បចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខូចខាតនូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃ ដូច្នេះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងខិតខំរកជំនួយសប្បុរស ដេីម្បីជួយដល់ពួកគាត់ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារក្រុមហ៊ុន អ៊ិនធេី ខនគ្រីត អ៊ិនវេសម៉ិន ខូ អិល ធី ឌី (ICI) បានយកគ្រឿងឧបភោគបរិភោគមួយចំនួនមានអង្ករ ៥០០គ.ក ត្រីខ ២៥យួរ , មីជាតិ ២៥កេសតូច, ទឹកត្រី ២៥យួរ , ទឹកសុទ្ធ ១០០យួរ និង ថវិកាមួយចំនួន ០២លានរៀល, មន្ទីរពហុព្យាបាល ៧៧៧ ខេត្តសៀមរាប ឧបត្ថម្ភថវិកា ០១លានរៀល និងក្រុមហ៊ុន Green Angkor Inter Advertising Co., Ltd ឧបត្ថម្ភ អង្ករ ០១តោន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។នាឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុន ICI មន្ទីរពហុព្យាបាល ៧៧៧ និងក្រុមហ៊ុន Green AngkorAdvertising Co.,Ltd ដែលបានផ្តល់អំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។ឯកឧត្តមបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងទៀតដែលរងផលប៉ះពាល់ ហើយអំណោយទាំងនេះឯកឧត្តមនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ ៕
ក្រុមហ៊ុនICI មន្ទីរពហុព្យាបាល៧៧៧ និងក្រុមហ៊ុន Green Angkor Inter Advertising Co., Ltd ផ្តល់ជំនួយដល់រដ្ឋបាលខេត្តដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
- 489
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមនិមន្ត និងគោពអញ្ជេីញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទរទេសចរណ៍រហូតដល់ស្ពានថ្មវត្តដំណាក់ សូមចូលរួមឱ្យបានច្រេីនកុះករ! ! !
- 489
- ដោយ vannak
-
កិច្ចប្រជុំជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 489
- ដោយ vannak
-
អបអរសាទរការដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- 489
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
- 489
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីដំណេីរការរៀបចំកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) និងចុះពិនិត្យទីតាំងជាក់ស្តែង
- 489
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃ ការងារ សន្តិសុខ និង សុខាភិបាល សម្រាប់ ភាពជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោក មួយ ដែល គ្មាន មីន នៃ អនុសញ្ញា អូតាវ៉ា
- 489
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងតំបន់មួយចំនួន ដេីម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចប់កម្មវិធី
- 489
- ដោយ vannak
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 489
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 489
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 489
- ដោយ vannak