រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ប្រជាពលរដ្ឋ១,១៥៣គ្រួសារ មកពីឃុំចំនួនពីរនៃស្រុកពួក ដែលរងគ្រោះដោយទឹកជំនន់បានទទួលព្រះរាជអំណោយរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរស្រុក ឃុំ ភូមិ បានចូលរួមក្នុងពិធីចែកព្រះរាជអំណោយរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងបរមរាជវាំងព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅឃុំយាងចំនួន ៥៨៨គ្រួសារនិងឃុំសសរស្តម្ភ ចំនួន ៥៦៥គ្រួសារ សរុប ១,១៥៣គ្រួសារ ។សម្រាប់ព្រះរាជអំណោយក្នុង១គ្រួសារទទួលបាន ៖-អង្ករ ៥០គក្រ , ឃីត ១កញ្ចប់ ( សារុង១ , ភួយ១ , មុង១ , ក្រមា១ ) , មី ១កេស , ត្រីខ ១០កំប៉ុង ,តង់កៅស៊ូ ( ៤ម x ៦ម ) ១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និង ថវិកា ចំនួន ៤០ម៉ឺនរៀល ។ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកពួកទាំងមូល និងទូលព្រះបង្គំខ្ញុំ សូមគោរពថ្លែងអំណរព្រះគុណ ថ្វាយចំពោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេរ មានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដល់កូនចៅ ចៅតួតរបស់ព្រះអង្គតរៀងទៅ៕

អត្ថបទទាក់ទង