នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុប៥៥នាក់ ស្រី ៣២នាក់។ អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជាធ្វេីការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។ បន្ថែមពីនេះ ក៏មានការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ ពិសេសការស្រាវជ្រាវស្វែងរកចាប់និងឃាត់ខ្លួនមេខ្យល់ ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ កិច្ចប្រជុំបានធ្វើការពិភាក្សា និងទទួលបានលទ្ធបានដូចខាងក្រោម ៖ ១. ពិនិត្យលើរបាយការណ៍ប្រចាំខែតុលា និងរបាយការណ៍រយៈពេល១០ខែ នៃសកម្មភាពរបស់លេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប។២. ពិនិត្យ និងពិភាក្សាលើប្រព័ន្ធបញ្ជូន និងទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការដៃគូជាតិ អន្តរជាតិក្នុ ងការបញ្ជូនជនរងគ្រោះទៅមន្ទីរសង្គមកិច្ច (មន្ទីរសង្គមកិច្ចជាអ្នកគ្រប់គ្រងទិន្នន័យរួម ហើយត្រូវធ្វើការបែងចែកអំពីប្រភេទនៃជនរងគ្រោះឱ្យបានត្រឹមត្រូវ) ។៣. ការជំរុញឱ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាព សម្រាប់ជនរងគ្រោះ និងគ្រប់គ្រងប្រព័ន្ធនៃការធ្វើសមាហរណកម្មជនរងគ្រោះត្រឡប់មកគ្រួសារ ឬនៅសហគមន៍វិញ ។៤. ការបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីនគរបាល នៅតាមប៉ុស្តិ៍ឃុំ សង្កាត់នៅទូទាំងខេត្ត អំពីច្បាប់ស្តីពីអនីតិជន។៥. ជំរុញលើការអនុវត្តការងារទៅតាមយន្តការ និងតាមនីតិវិធីរដ្ឋបាល ឬតាមលក្ខខ័ណ្ឌពិសេសណាមួយ ក្នុងន័យជំរុញការបម្រើការផ្តល់សេវាជួយជនរងគ្រោះឱ្យបានទាន់ពេលវេលា។៦. ពិភាក្សាលើបញ្ហាប្រឈមនៃការបាត់បង់ការងារធ្វើនៅក្នុងខេត្តនិងបានជំរុញលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។៧. ជំរុញឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ពិនិត្យទៅលើស្ថានភាពរបស់ពលករដែលទើបត្រឡប់មកពីក្រៅប្រទេស អំពីការទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការទទួលបានការងារធ្វើនៅក្នុងប្រទេសតាមរយៈការិយាល័យមជ្ឈមណ្ឌលការងារខេត្តសៀមរាប។៨. ការិយាល័យមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានធ្វើការផ្គូផ្គងការងារជូនបងប្អូនប្រជាពលរដ្ឋ ដែលជាពលករទលបត្រឡប់មកពីក្រៅប្រទេស ឪពុករបស់កុមារដើរសុំទាន និងប្រជាពលរដ្ឋដែលបានបាត់បងការងារធ្វើ ក្នុងស្ថានភាពកូវីដ១៩ ដែលលេខាធិការដ្ឋាន គ.ខ.ប.ជ បានបញ្ជូនឈ្មោះទៅ ចំនួន ០៤នាក់ និងបានស្នើឱ្យពិនិត្យបន្ថែមនូវពលរដ្ឋចំនួន០១នាក់ ទៀត ដែលបានបំពេញទម្រង់ក្នុងការស្វែងរកការងារធ្វើកន្លងមក។៩. ពិភាក្សាលើបញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងតាមមូលដ្ឋាន ដែលជាមូលហេតុអាចធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក។១០. បានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន បន្ថែមទៀតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។១១. អង្គការសកម្មភាពដើម្បីកុមារ (APLE) បានធ្វើការបង្ហាញអំពីបណ្តាញរាយការណ៍ពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕
លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ ប្រចាំខែតុលា ឆ្នាំ២០២០
- 624
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី១០ នៅស្រុកសូទ្រនិគម
- 624
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៩ នៅស្រុកជីក្រែង
- 624
- ដោយ vannak
-
កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស
- 624
- ដោយ vannak
-
ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣
- 624
- ដោយ vannak
-
ក្រុមការងារគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ និងថ្នាក់ខេត្តចុះវាយតម្លៃទៅលើអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក
- 624
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំប្រចាំឆ្នាំ នៃការលើកកម្ពស់ការអនុវត្ត ទឹកស្អាត និងអនាម័យល្អបំផុត នៅតាមសហគមន៍ និងសាលារៀន
- 624
- ដោយ vannak
-
ពិធីបង្ហេីរខ្លែងឯកខ្មែរសាកល្បងលេីកទី១ របស់មន្ទីរ អង្គភាព ក្រុង ស្រុក ដេីម្បីត្រៀមប្រកួតនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤
- 624
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៨ នៅស្រុកអង្គរធំ
- 624
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរមកប្រទេសកម្ពុជា
- 624
- ដោយ vannak
-
ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៨ ឆ្នាំ២០២៤
- 624
- ដោយ vannak