រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទីតាំងចំនួន០៦ នៅតាមបណ្តាក្រុង ស្រុក នឹងដាក់បញ្ចូលក្នុងបញ្ជីជាទីតាំងចំនួន១០០ នៃ «គម្រោងតេជោភូមិ១០០»

ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបមានកិច្ចប្រជុំស្តីពីការជ្រើសរើសទីតាំងចំនួន០៦ នៅតាមបណ្តាលក្រុង ស្រុក ដើម្បីដាក់បញ្ចូលលក្នុងបញ្ជីទីតាំងចំនួន១០០ នៃ «គម្រោងតេជោភូមិ១០០» ដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលខត្ត និងតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី៣រូប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលស្រុកពាក់ព័ន្ធ លោក លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ និងទីចាត់ការដែលពាក់ព័ន្ធទាំងអស់។លោក សុខ ថុល បានណែនាំដល់ក្រុង ស្រុកទាំងអស់ពិនិត្យមើលភូមិនីមួយៗ ដែលស្ថិតក្នុងឃុំ សង្កាត់ ក្រុង ស្រុក ដែលជាអាទិភាពនិងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុង ស្រុក ទាំង១២ សុទ្ធតែចង់ទទួលបានគម្រោង «តេជោភូមិ១០០»គ្រប់ស្រុក ដូច្នេះ លោក នាយករដ្ឋបាល ក៏បានណែនាំឲ្យបណ្តាលក្រុង ស្រុក រៀបចំជ្រើរើសទីតាំងភូមិតាមស្រុកនីមួយៗ ដើម្បីដាក់សម្រាប់បង្ហាញដល់ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងការចុះទៅពិនិត្យទីតាំង និងពិនិត្យលទ្ធភាពភូមិនីមួយៗ ក្នុងក្រុង ស្រុក ដើម្បីជ្រើសរើសឲ្យក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រីចុះពិនិត្យទីតាំងនិងកំណត់ដោយផ្ទាល់៕

អត្ថបទទាក់ទង