ថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ជូនយោធិនពិការ និងប្រជាពលរដ្ឋរស់នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ស្ថិតនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ព្រមទាំង លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលខេត្ត។តាមរយៈគណៈកម្មការរដ្ឋបាលបានបញ្ចប់សព្វគ្រប់នូវនីតិវិធីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រពន្ធ លើក្បាលដីចំនួន ៥៣១ក្បាលដី ក្នុងចំណោមក្បាលដីសរុប ៥៥១ក្បាលដី ដែលក្នុងនោះម្ចាស់ក្បាលដីទាំង២០ក្បាលដីទៀត មិនបានចូលរួមផ្តល់ទិន្នន័យក្នុងការចុះវាស់វែង។ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានសម្តែងនូវការសាទរចំពោះយោធិនពិការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិស្នារតេជោទាំងអស់ ដែលទទួលបានវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ដែលបងប្អូននឹងក្លាយជាកម្មសិទ្ធិករដ៏ពេញលេញ និងមិនអាចមានអ្នកណាមករំលោភបានឡើង ហើយបងប្អូនអាចយកទៅប្រើប្រាស់តាមតម្រូវការតាមការចាំបាច់។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តបានបន្តថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត មិនអាចកាត់ថ្លៃបាន ចំពោះវីរភាពរបស់បងប្អូនយោធិនទាំងអស់ ដែលបានបូជានូវកម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដែលនៅពេលនេះ ខ្លះពិការដៃ ខ្លះពិការជើង និងខ្លះទៀតពិការភ្នែក ក៏ដើម្បីតែបុព្វហេតុជាតិ មាតុភូមិ និងស្វែងរកសន្តិភាពសម្រាប់កម្ពុជាយើង។ ហេតុដូចនេះហើយ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព និងមិនអាចឱ្យអ្នកណាម្នាក់ ដែលមានការប៉ុនប៉ងនាំមកវិញនូវរបបសាហាវយង់ខ្នងនេះ ធ្វើវាបានសម្រេចឡើយ។ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានយុទ្ធសេវា ក្រសួងការពារបានមានប្រសាសន៍ថា សមិទ្ធផលដែលបងប្អូនយោធិនពិការ និងបងប្អូនប្រជាពលរដ្ឋ នឹងទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់បងប្អូនយោធិនពិការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលសម្តេចបានបង្កើតភូមិស្នារតេជោ និងបានបែងចែកដី និងសង់លំនៅដ្ឋានសម្រាប់ជូនដល់យោធិនពិការ ដែលជាការឆ្លុះបញ្ចាំងពីការដឹងគុណនូវវីរភាពរបស់បងប្អូន ដើម្បីបងប្អូនមានលំនៅដ្ឋានសមរម្យ និងមានដីសម្រាប់ដាំដុះដំណាំផ្សេងៗ ដែលបងប្អូនអាចប្របកមុខរបរដាំដំណាំ និងចិញ្ចិមសត្វ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
ពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ) ជូនយោធិនពិការ និងប្រជាពលរដ្ឋនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧
- 755
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 755
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 755
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 755
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 755
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 755
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 755
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 755
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 755
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 755
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 755
- ដោយ vannak