ថ្ងៃពុធ ១១កេីត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្បែរចំណុចភ្នំហប់ ឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំពិធីដាំកូនឈេី ដើម្បី«គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព» ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរ លោក លោកស្រី មកពីក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ បងប្អូនសមាជិក សមាជិកា សសយក និងប្រជពលរដ្ឋ ចំនួន ៣០២នាក់។ ក្នុងពិធីដាំនេះមានកូនឈេីដែលត្រូវដាំមានចំនួន ២ ០០០ដេីម ក្នុងនោះមាន កូនឈើទាល,បេង, ក្រញូង និងធ្នង់ ត្រូវបានរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី មន្ទីរបរិស្ថានខេត្ត រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដាំតាមព្រំប្រទល់មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឧទ្យាននេះមានផ្ទៃដី ចំនួន២ ០២០ហិកតា។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានបញ្ជាក់ពីអត្ថប្រយោជន៍ព្រៃឈេី ការថែរក្សា ការបំផុសគំនិតឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមអភិរក្សព្រៃឈេី និងសហគមរបស់ខ្លួនចូលរួមដាំដេីមឈេីទាំងអស់គ្នាឡេីងវិញ ដេីម្បីស្ដារគម្របព្រៃឈេី និងដេីម្បីរក្សាជីវៈចម្រុះ ប្រព័ន្ធអេកូឡូហ្ស៊ី រក្សាទឹកក្រោមដី រក្សាបរិយាកាសខ្យល់បរិសុទ្ធ សម្រាប់កូនចៅជំនាន់ក្រោយដែលយើងបាននឹងកំពុងប្រារឰនាថ្ងៃនេះ ពិធីប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុស ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារ ព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ ។ ឯកឧត្តម សៅ សុភាព បានគូសបញ្ជាក់ថា ការប្រារព្ធពិធីដាំកូនឈេី គម្រោងជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឍ្ឍដោយចីរភាពនាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ការអភិរក្សធនធានព្រៃឈើ និងមានការគាំទ្រពីអង្គការជាដៃគូរជាតិ អន្តរជាតិ អង្គការ SEDA សហគមអឺរ៉ុប គឺជាការងារអាទិភាពដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដែលជាគោលដៅយូរអង្វែងរបស់ប្រទេសជាតិយើង គឺការអភិរក្ស ការគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូហ្ស៊ីប្រកបដោយប្រសិទ្ធភាព ដេីម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យបានប្រសើរឡើង និងប្រែក្លាយមូលដ្ឋានក្នុងតំបន់នេះឲ្យមានទេសភាពល្អ ប្រកបដោយធម្មជាតិបៃតង គម្របបៃតងកាន់តែស្រស់បំព្រង។ សូមបញ្ជាក់ថា ពិធីដាំកូនឈេីគ្រប់ប្រភេទឡេីងវិញក្នុងគោលបំណងបំផុសចលនាដាំដើមឈើគ្រប់ភូមិសាស្ដ្រឲ្យបានច្រេីន និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ អភិរក្ស គំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕
កូនឈើប្រភេទប្រណិតចំនួន ២០០០ដើម ត្រូវបានដាំលើផ្ទៃដី២ ០២០ហិកតាតាមព្រំប្រទល់មជ្ឍមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម
- 883
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 883
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 883
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 883
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 883
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 883
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 883
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 883
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 883
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 883
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 883
- ដោយ vannak