នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំលេខ១ សាលាខេត្ត បានរៀបចំពិធីបើកវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ស៊ិន ណម សជិកាក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តសរុបប្រមាណ ៨០នាក់។លោក អភិបាលរងខេត្ត បានលើកឡើថាការរៀបចំផែនការអភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល របស់ក្រុមប្រឹក្សាខេត្ដ និងក្រុមប្រឹក្សាក្រុង ស្រុក គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ដើម្បីសម្រេចបាននូវចក្ខុវិស័យនានារបស់រដ្ឋបាលខេត្ដ និងក្រុង ស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមាន លក្ខណៈសម្បត្តិឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។ ជាក់ស្តែង ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ដ ត្រូវឆ្លងកាត់ចំនួន ០៣ ជំហាន ដោយនៅក្នុងជំហាននីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំងឱ្យឃើញនូវគោលការណ៍ជាមូលដ្ឋានដូចជា៖ ការចូលរួមពិគ្រោះយោបល់ ការចែករំលែកព័ត៌មាន ការធានា សមធម៌ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។ល។ ជាពិសេស ការប្រមូលព័ត៌មានអំពីតម្រូវការនានា សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត នឹងត្រូវបានរៀបចំឡើង ដោយផ្អែកលើតម្រូវការពីអ្នកពាក់ព័ន្ធទាំងអស់ ស្របតាមតម្រូវការរបស់រដ្ឋបាលឃុំ សង្កាត់ ដែលលើក ឡើងតាមរយៈរដ្ឋបាលក្រុង ស្រុក តម្រូវការរបស់រដ្ឋបាលក្រុង ស្រុក តម្រូវ ការរបស់មន្ទីរ អង្គភាពជំនាញនានា តម្រូវការរបស់អង្គការសង្គមស៊ីវិល និង វិស័យឯកជនជាដើម។ លោកបានបន្តថានៅក្នុងដំណើរការ នៃវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០២១នេះ យើងទាំងអស់គ្នា ត្រូវយក ចិត្ដទុកដាក់ពិនិត្យពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយត្រូវធ្វើយ៉ាងណាកុំឱ្យមានការខ្វះចន្លោះកើតឡើងជាយថាហេតុ ព្រោះថាវេទិកានេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជន អង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា ត្រូវរួមគ្នាពង្រឹងកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ជាពិសេសធ្វើការសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តជាមួយនឹង គម្រោង នៃកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក។ការរៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១- ២០២៣) របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺមានគោលបំណង សំខាន់ៗដូចខាងក្រោម ៖ -សម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្តជាមួយនឹងកម្មវិធីវិនិយោគក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង គម្រោងរបស់បណ្តាមន្ទីរវិស័យនានាក្នុងខេត្ត។-ពង្រឹងកិច្ចសហការរវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង ស្រុក ដៃគូ អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា។-កៀគរធនធានសម្រាប់គាំទ្រដល់គម្រោងវិនិយោគនានា ដែលបាន លើកឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក។-បញ្ចូលនូវគម្រោងនានា ដែលបានលើកឡើងដោយមន្ទីរវិស័យ ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធនានាទៅក្នុងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត។ជាមួយគ្នានេះ លោក បានឲ្យដឹងផងដែរថា បន្ទាប់ពីបញ្ចប់វេទិកាពិគ្រោះយោបល់នេះ សមាជិក សមាជិកាទាំងអស់ នឹងទទួលបាននូវចំណេះដឹងជាមូលដ្ឋាន អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិចារណាគាំទ្រសកម្មភាព ដែលបានលើកឡើងក្នុងដំណើរការវេទិកាពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ដែលក្រុមការងារបានធ្វើបទបង្ហាញប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ទន្ទឹមនេះ លោក ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ ពិភាក្សា និងលើកឡើងជាសំណួរសំណូមពរផ្សេងៗ ដើម្បីយល់អំពីដំណើរការរួម និងរបៀបរៀបចំចាត់ចែងនៅក្នុងដំណើរការអភិវឌ្ឍន៍ខេត្ត ព្រមទាំងគោលការណ៍សំខាន់ៗពាក់ព័ន្ធ នឹងការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ជាមួយរដ្ឋបាលខេត្ត៕
វេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តសៀមរាប
- 516
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 516
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 516
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 516
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 516
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 516
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 516
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 516
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 516
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 516
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 516
- ដោយ vannak