កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន ដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃផងដែរ ក្នុងនោះគ្រឿងឧបភោគបរិភោគទាំងនោះរួមមាន អង្ករ ៧តោន មីម៉ាម៉ា ៣៥០កេស ត្រីខ ៣៥០កេស ទឹកស៊ីអ៊ីវ ៣៥០កេស ទឹកត្រី ៣៥០កេស ទឹកសុទ្ធអូគូលែន ៥០កេស និងថវិកាមួយចំនួនផងដែរ។នាឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុនទឹករ៉ែធម្មជាតិអូគូលែន ដែលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។ ឯកឧត្តមក៏បានជម្រាបជូន ដល់តំណាងក្រុមហ៊ុនផងដែរថា កាលពីថ្ងៃអាទិត្យទៅនេះ អាជ្ញាធរខេត្តបានចុះទៅដល់មូលដ្ឋានស្រុកមួយចំនួនដែល ទទួលរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន និង ផលដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយមកដល់ថ្ងៃនេះ បើស្ថានភាពភ្លៀងនៅតែបន្តធ្លាក់មកទៀត ក៏នឹងធ្វើឲ្យកាន់តែប៉ះពាល់កាន់តែធ្ងន់ឡើង ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និង មិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯទៀត ហើយអំណោយទាំងនេះឯកឧត្តមនឹងយកទៅចែកជូនដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ ៕
រដ្ឋបាលខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន ដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
- 456
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 456
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 456
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 456
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 456
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 456
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 456
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 456
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 456
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 456
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 456
- ដោយ vannak