ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគមួយចំនួន ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ដោយមានការអមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥ ដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងដើម្បីចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃផងដែរ ក្នុងនោះគ្រឿងឧបភោគបរិភោគទាំងនោះរួមមាន អង្ករ ៥តោន មី ៣០០កេស ទឹកសុទ្ធ ២០០យួរ ថ្នាំពេទ្យ ២០០កញ្ចប់ និងអាវរងារ ៤០០កំប្លេ។ នាឱកាសនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ និងសប្បុរសជនអមដំណើរ ដែលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។ លោកក៏បានបន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏បានត្រៀមក្នុងការសង្រ្គោះប្រជាពលរដ្ឋ និង សត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។ ម៉្យាងទៀតអំណោយសប្បុរសទាំងនេះ និងបន្តចែករំលែក ទៅតាមបណ្តាខេត្ត ក្រុង ស្រុកឯទៀត ហើយអំណោយទាំងនេះនឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕
រដ្ឋបាលខេត្តសៀមរាប បានទទួលគ្រឿងឧបភោគបរិភោគមួយចំនួន ពីប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ដើម្បីជួយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
- 730
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 730
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 730
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 730
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 730
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 730
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 730
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 730
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 730
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 730
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 730
- ដោយ vannak