នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០ ដោយសារជំនន់ទឹកភ្លៀង បានធ្វើឲ្យហេដ្ឋារចនាសម្ព័នផ្លូវជនបទតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ទទួលរងនូវការខូចខាតនិងបានបង្កផលលំបាកចំពោះការធ្វើចរាចរណ៍ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់គិតគូរសុខទុក្ខបងប្អូនពីសំណាក់រាជរដ្ឋាភិបាល ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ អមដំណើរដោយ លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវចុះធ្វើការជួសជុលបន្ទាន់ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៧,៦០០ ម៉ែត្រ តភ្ជាប់ពីឃុំចារឈូក ដល់ឃុំ គោល ស្រុកអង្គរជុំ និងផ្លូវគ្រួសក្រហមមួយខ្សែទៀត ពីឃុំក្តីរុនដល់ឃុំព្រៃជ្រូក ស្រុកពួកប្រវែង ១,៥០០០ ម៉ែត្រ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឲ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ ក៏ដូចជាដឹកជញ្ជូនកសិផលបានដូចដើមឡើងវិញ។សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប មានផ្លូវជនបទចំនួន ២០ខ្សែ នៅក្នុងស្រុកចំនួន ៦ រួមមាន ស្រុកពួក វ៉ារិន អង្គរធំ ក្រឡាញ់ ជីក្រែងនិងស្រុកអង្គរជុំ ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន ៤ខ្សែក្នុងស្រុកអង្គរជុំ រងការខូចខាតខ្លាំងជាងគេ។ ការចុះពិនិត្យសិក្សា និងធ្វើការជួសជុលផ្លូវជនបទ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនេះ គឺជាការឆ្លើយតបភ្លាមៗ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕
ក្រុមការងារចម្រុះចុះពិនិត្យ និងជួសជុលផ្លូវជនបទដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកអង្គរជុំ និងស្រុកពួកខេត្តសៀមរាប
- 607
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 607
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 607
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 607
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 607
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 607
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 607
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 607
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 607
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 607
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 607
- ដោយ vannak