នៅរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបលោក លី សំរិទ្ធ អភិបាលរងខេត្តបានចូលរួមកិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិកការក្រសួងមហាផ្ទៃ និង ជាប្រធានសម្របសម្រួលថ្នាក់ជាតិ មានការចូលរួមពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងជានាយកគម្រោងលាភក្រសួងមហាផ្ទៃ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកតំណាងក្រុមការងារធនាគារពិភពលោក តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីអនុវត្តគម្រោងលាភគ្រប់សមាសភាគផងដែរ។ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រាបដល់ក្រុមការងាររបស់ធនាគារពិភពលោកថា អំពីគម្រោងលាភបានអនុវត្តការងារស្របទៅតាមផែនការដែលបានគ្រោងទុក ដោយទទួលបានលទ្ធផលជាផ្លែផ្កា ហើយសមាជិករបស់គម្រោងនៅតាមមូលដ្ឋានបានខិតខំក្នុងការអនុវត្តទៅតាមការបង្ហាត់បង្រៀនរបស់មន្ត្រីជំនាញរបស់គម្រោង។ ជាមួយនឹង លទ្ធផលទាំងនេះ យើងក៏ជួបនូវផលលំបាកផងដែរ អំពីជំងឺកូវីដ១៩ដែលធ្វើឲ្យគម្រោងយើងអនុវត្តមានភាពយឺតយ៉ាវបន្តិចផងដែរ ។ក្នុងនោះដែរលោកតំណាងធនគារពិភពលោក ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលដែលអនុវត្តកន្លងមកដោយក្រុមការងារនេះ បើពិនិត្យតាមរយៈរបាយការណ៍ ឃើញក្រុមការងារគម្រោងបានផ្តោតសំខាន់ក្នុងការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ។នាឱកាសបិទកិច្ចប្រជុំ ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រុញដល់ក្រុមការងារ ត្រូវបន្តអនុវត្តការងាររបស់គម្រោងលាភឲ្យបានទៅតាមផែនការដែលគ្រោងទុក ព្រោះថាគម្រោងលាភនឹងបញ្ជប់នៅចុងឆ្នាំ២០២២ ។ ម្យ៉ាងវិញទៀត ក្រុមការងារទាំងអស់ត្រូវជម្រុញដល់ប្រជាពលរដ្ឋ ដែលជាសមាជិករបស់គម្រោង ត្រូវបន្តអនុវត្តការងារដែលយើងបានបណ្តុះបណ្តាលបន្តទៀត ទោះបីជាគម្រោងយើងចប់ក៏ដោយ ជៀសវាងគម្រោងលាភចប់ ប្រជាពលរដ្ឋក៏រំសាយតាមគម្រោងដែរនោះទេ ។ ឯកឧត្តម ងី ច័ន្ទ្រផល បានជម្រុញដល់ក្រុមការងារទាំងអស់ត្រូវប្រតិបត្តិការណ៏ចំពោះការងារដែលបានអនុវត្តកន្លងមក យើងធ្វើយ៉ាងណាឲ្យដល់គោលដៅនៃគម្រោងរបស់យើង ដោយរក្សាផែនការនិងការអនុវត្តការងារឲ្យបានល្អប្រសើរ យើងត្រូវជម្រុញល្បឿនការងារឲ្យបានលឿនជាងមុន យើងត្រូវចុះទៅពិនិត្យមើលដល់ទីតាំងនិងគោលដៅរបស់ប្រជាពលរដ្ឋជាក់ស្តែង នឹងច្បាស់លាស់មិនអាចធ្វេសប្រហែសបានឡើយ ដែលប្រជាពលរដ្ឋក្រីក្របានជួបប្រទះនៅវិបត្តិកូវីដ.១៩ និង គ្រោះទឹកជំនន់ផង ។ ម្យ៉ាងវិញទៀត ចំពោះបញ្ហាដែលបានរកឃើញនិងលើកឡើងនេះជាឱកាសសម្រាប់ថ្ងៃក្រោយក្នុងការកែលម្អឲ្យបានល្អឡើងវិញ ព្រោះថាគម្រោងនេះជាគម្រោងមួយជួយដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា យើងត្រូវអនុវត្តការងារគម្រោងលាភនេះឲ្យបានពី៧០% ទៅ ៨០% ហើយត្រូវគិតថាគម្រោងទាំងនេះ ក៏ជាការងារដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត ជាពិសេសគឺយើងជួយដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីកាត់បន្ថយប្រជាពលរដ្ឋចេញពីបន្ទាត់ភាពក្រីក្រផងដែរ ។ ដូច្នេះយើងដែលជាសមាសភាគពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តការងារគម្រោងឲ្យមានប្រសិទ្ធភាពខ្ពស់និងបានផលល្អប្រសើរទៅថ្ងៃអនាគត៕
កិច្ចប្រជុំបើកបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
- 699
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 699
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 699
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 699
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 699
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 699
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 699
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 699
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 699
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 699
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 699
- ដោយ vannak