ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយការរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង អង្គការចក្ខុវិស័យកម្ពុជា និងមូលនិធិ ASEA Advancing Life Foundation រួមជាមួយរ៉ូតារីក្លិប បាននាំយកគ្រឿងឧបភោគបរិភោគចែកជូទៅប្រគល់ជូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារ រស់នៅក្នុងឃុំចំនួន ៤ ស្រុកស្វាយលើ ខេត្តសៀមរាបក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប ការប្រគល់ស្បៀងអាហារនេះបានធ្វើឡើងនៅបរិវេណសាលាស្រុកស្វាយលើ ខេត្តសៀមរាប។ លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានថ្លែងថា អង្គការចក្ខុវិស័យកម្ពុជាបាបង្កើតឡើងក្នុងឆ្នាំ២០១៣ គឺដើមី្បបម្រើការងារមនុស្សធម៌ នៅទូទាំងព្រះរាជាណសចក្រកម្ពុជា ហើយកន្លងមកសកម្មភាពរបស់អង្គការ បានធ្វើសកម្មភាពនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទៅលើវិស័យទឹកស្អាត សាលារៀន បន្ទប់ទឹកអនាម័យនៅតាមមន្ទីរពេទ្យការឧបត្ថម្ភអ្នកសម្រាលកូនខ្វះខាតសម្រាកនៅតាមមណ្ឌលសុខភាព និងការផ្តល់នូវស្បៀងអាហារដល់គ្រួសារក្រីក្រនៅតាមឡឥដ្ឋ និងងាយរងគ្រោះទៀតផង។ ជាក់ស្តែង នៅពេលនេះអង្គការរបស់លោកនិងមូលនិធិកជាដៃគូ បាននាំយកស្បៀងអាហារមកផ្តល់ជូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារនៅស្រុកស្វាយលើដែលកំពុងតែជួបការលំបាកខ្វះខាតនូវស្បៀងអាហារដោយរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ ដើម្បីជាវប្បធម៌ចែករំលែក ក្នុងពេលដែលប្រជាពលរដ្ឋយើងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការចក្ខុវិស័យកម្ពុជា និង ASEA Advancing Life Foundation និងរ៉ូតារីក្លិប និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើងបានកំពុងជួបនូវទុក្ខលំបាកដោយគ្រោះធម្មជាតិ។ ជាមួយគ្នានេះ លោក អភិបាលរងខេត្តក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនៗរបស់ខ្លួន ដោយកុមារតូចៗនេះហើយងាយរងនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរក្សាសុខភាពឱ្យបានល្អ។អំណោយដែលជាគ្រឿងឧបភោគទាំងនោះមានដូចជាអង្ករ, ទឹកត្រី ,ត្រីខ , មី , អំបិល , ស្ករស និងទឹកដោះគោខាប់៕
ប្រជាពលរដ្ឋចំនួន១១៧គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកស្វាយលើ ខេត្តសៀមរាប បានទទួលការឧបត្ថម្ភជាស្បៀងអាហារពីអង្គការចក្ខុវិស័យកម្ពុជា
- 591
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 591
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 591
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 591
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 591
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 591
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 591
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 591
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 591
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 591
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 591
- ដោយ vannak