ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវសែនក្រអូប ចំនួន ១០តោន ត្រូវបានលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងក្រុមការងារបានផ្តល់ជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ មកពីឃុំចំនួន ០៣ គឺឃុំកំពង់ថ្កូវ ឃុំតាអាន និងឃុំចន្លាសដៃ ដោយក្នុង ០១គ្រួសារ ទទួលបានស្រូវពូជចំនួន ១០០គីឡូក្រាម ពិធីនេះប្រារព្ធឡេីងនៅបរិវេណសាលាឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកស្រី ម៉មនី រង្សុី បានធ្វើគារវកិច្ចស្វាគមន៍ និងបញ្ជាក់ពីទំហំនៃការខូចខាត ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់លេីផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ និងបង្កការខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋជាច្រេីនហិកតា។ ក្នុងការផ្តល់ស្រូវពូជមិនរើសរដូវនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារតែទឹកជំនន់ទឹកភ្លៀងនៅស្រុកក្រឡាញ់នេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានស្តារឡើងវិញ ពីការបាត់បង់ស្រូវដែលខូចខាតដោយសារទឹកជំនន់នេះ ។លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាលសួរសុខទុក្ខ និងលេីកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋបន្តការខិតខំដាំដុះលេីវិស័យកសិកម្ម ពិសេសដំណាំស្រូវ ពីព្រោះស្រូវជាអាហារប្រចាំថ្ងៃរបស់យេីង។ សូមបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានទទួលស្រូវពូជចំនួន ៨០.៥តោន ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហេីយនេះជាលេីកទី៦ សម្រាប់ការចែកពូជស្រូវជូនបងប្អូនប្រជាកសិករក្នងខេត្ត បន្ទាប់ពីបានចែកជូនបងប្អូនប្រជាកសិករនៅស្រុកជីក្រែង ចំនួន ១២តោន សូទ្រនិគម ១២តោនប្រាសាទបាគង ១១តោន ពួក ២០តោន ក្រុងសៀមរាប ១៥.៥តោន។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។លោក ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ពិសេសក្នុងពេលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។ លោកបានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ធននឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារកសិករ និងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខមាលភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្មគ្រួសារ ។ លោក ក៏បានសំណូមពរ និងណែនាំប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និងសូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ៕
ពូជស្រូវសែនក្រអូប ចំនួន ១០តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយត្រូវបានផ្តល់ជូនកសិករដែលខូចខាតដោយគ្រោះទឹកជំនន់ នៅស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប
- 799
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 799
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 799
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 799
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 799
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 799
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 799
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 799
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 799
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 799
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 799
- ដោយ vannak