នៅព្រឹកថ្ងៃ០៩វិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដសៀមរាប កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរជាតិអប្សរា សិស្សានុសិស្ស បានចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើក៦៧ (០៩វិច្ឆិកា១៩៥៣-០៩វិច្ឆិកា២០២០) ដែលប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូណ៌ពីអាណានិគមនិយមបារាំងសេស ហើយក៍ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។តាមការកត់សំគាល់ ទិវាបុណ្យឯករាជ្យជាតិកម្ពុជានេះ ត្រូវបានប្រារព្ធឡើង នៅបរិវេណវិមានរំលឹកគុណអតីតវីរយុទ្ធជន ក្រុងសៀមរាប ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត សិស្សានុសិស្ស កងកម្លំាងប្រដាប់អាវុទ្ធដើម្បីសម្តែងនៅការរំលឹក ពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ ក្រោមព្រះរាជបូជនីកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត។នៅក្នុងឱកាសនោះ អ្នកចូលរួមក៏បានសម្ដែងនូវក្ដីរំភើប ព្រោះថា ទិវានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការរំលឹកដល់បុព្វបុរសកម្ពុជា ដែលបានទាមទារបានឯករាជ្យទាំងស្រុងពីបារំាងមកវិញ។ក្នុងនាមកូនចៅជំនាន់ក្រោយ ត្រូវតែចងចាំនៅស្នាដៃនិងវីរៈភាពដែលបុព្វបុរសខ្មែរបានលះបង់សាច់ស្រស់ឈាមដែលជួយឱ្យប្រទេសយើងទទួលបានឯករាជ្យពេញបរិបូរណ៌។ជាមួយគ្នានោះ ជាមួយគ្នានោះ ទិវាបុណ្យឯករាជ្យជាតិនេះ ប្រារព្ធឡើង ដើម្បីបង្ហាញពីការដឹងគុណចំពោះគុណូប ក្ការៈដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូសាមគ្គីភាពជាធ្លុងមួយរវាងរាជរដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្រ្ត និងកងជីវពលនារី ក្លាហាន ដណ្តើមបានឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិន ប្រជាពលរដ្ឋរស់នៅដោយសុខ ក្សេមក្សាន្ត សប្បាយរីករាយក្នុងម្លប់សន្តិសភាពរហូតមដល់សព្វថ្ងៃនេះ។គួររំលឹកថា ប្រទេសកម្ពុជា បានទទួលឯករាជ្យពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅពេលបានទទួលឯករាជ្យ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បានសរសេរលិខិតផ្លូវការទៅរដ្ឋាភិបាលបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣ តទៅ គឺកម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជា នឹងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា ៕
ថ្នាក់ដឹកនាំខេត្ដសៀមរាបចូលរួមគោរពខួបទិវាបុណ្យឯករាជ្យជាតិលើកទី៦៧(០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០)
- 558
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អបអរសាទរ ខួបលើកទី ៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤
- 558
- ដោយ vannak
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
- 558
- ដោយ vannak
-
អត្តពលិក កីឡាករកីឡាការីនី ប្រមាណ ១,៤ម៉ឺននាក់ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ មុខប្រាសាទអង្គរវត្ត
- 558
- ដោយ vannak
-
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤
- 558
- ដោយ vannak
-
អបអរសាទរ ទិវាពិភពលោកប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”១ ធ្នូ ២០២៤
- 558
- ដោយ vannak
-
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ បានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង
- 558
- ដោយ vannak
-
ជំនួបពិភាក្សាការងារ និងសម្តែងការគួរសម រវាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តជីវាំង នៃសាធារណរដ្ឋប្រជាមានិតចិន
- 558
- ដោយ vannak
-
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកណែនាំឱ្យសមត្ថកិច្ចអនុវត្តវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ
- 558
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការអាគ្រីស៊ុត និងវិស័យឯកជន នឹងរៀបចំពិព័រណ៍ (កសិ-ពាណិជ្ជកម្ម និង ផលិតផលក្នុងស្រុក ខេត្តសៀមរាបលើកទី២)រយៈពេល៣ថ្ងៃ
- 558
- ដោយ vannak
-
ការដាក់តាំងសារអប់រំសុខភាពលើតុ ស្តីពីតិចស្ករ តិចអំបិល តិចខ្លាញ់ តាមភោជនីយដ្ឋាន និង ហាងលក់អាហារ
- 558
- ដោយ vannak