រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្ត ជូនដំណឹងសុំផ្តល់កិច្ចសហការ និងស្រាវជ្រាវស្វែងរកជនឆបោកជាថ្នូរនឹងការទទួលបានការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប

រដ្ឋបាលខេត្តមានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ៖ ដោយមានកិច្ចសហការល្អ និងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ដែលអះអាងថាជាតំណាងក្រុមហ៊ុន (ដោយពុំស្គាល់អត្តសញ្ញាណ-ច្បាស់) បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារនៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន ៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន បដិសេធថាស្ថានឯកអគ្គរាជទូត-ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែនការជ្រើសរើសបុគ្គលិក តាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ។ដោយទទួលបានព័ត៌មាន ពីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសូមជម្រាបជូនដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន អំពីការឆបោក ពីបុគ្គលទុច្ចរិតពាក់ព័ន្ធនឹងករណីដូចបានបញ្ជាក់ជូនខាងលើ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាមីជន ដែលទទួលរងគ្រោះដោយអំពើ-ល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅរកការស្រាវជ្រាវ ផ្តល់ព័ត៌មានបន្ថែម ក្នុងការទប់ស្កាត់ បង្ការ និងចាត់វិធានការចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ និងធានាបាននូវផល-ប្រយោជន៍សាធារណជន។ រាល់ព័ត៌មានទាំងនេះ សូមសាមីជនដែលទទួលរងគ្រោះដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬជន ដែលបានប្រព្រឹត្តអំពើល្មើសនេះ សូមទំនាក់ទំនងមករដ្ឋបាលខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៩០២ ២៩៩/០១២ ៥៩៨ ៦៧២។

អត្ថបទទាក់ទង