រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំដើម្បីដោះស្រាយវិវាទដីធ្លីរវាង ភូមិ ឃុំ​ ស្រុក​មួយចំនួន តាមព្រំប្រទល់រវាងខេត្ត​សៀមរាប និងខេត្តឧត្តរមានជ័យ

ព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅបន្ទប់​ប្រជុំ​​លេខ១​ នៃរដ្ឋបាលសាលាខេត្តសៀមរាប មាន​កិច្ចប្រជុំដើម្បីដោះស្រាយវិវាទ​ដីធ្លី​រវាង ភូ​មិ​ ឃុំ​ ស្រុក​ មួយ​​ចំនួនតាមព្រំប្រទល់រវាងខេត្ត​សៀមរាប និងខេត្តឧត្តរ​មាន​​ជ័យ ដឹកនាំដោយ​ លោក ង៉ាន់ ភិរុណ​ និងលោក នាក់ ណេរ៉ុន អភិបាល​រងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ​ សីហា អភិបាល​ ​នៃគណៈ​អភិបាលខេត្ត និងមាន​ការអញ្ញើញចូលរួមពី​ លោកអភិបាលស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកស្វាយលើ លោកប្រធាន អនុប្រធានទីចាត់ការជំនាញ និងមន្រ្តីពាក់ព័ន្ធទាំងអស់។

គោលបំណង​ នៃកិច្ចប្រជុំនេះដែរ​ គឺធ្វើឡើងដើម្បីពិភាក្សាក្នុងការកំណត់ព្រំប្រទល់ រដ្ឋបាលឃុំ​ រដ្ឋបាលស្រុកនីមួយៗ មានភាពច្បាស់លាស់ សម្រាប់បម្រើអោយការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង