រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងដំណើរការសាងសង់តាមផែនការដែលបានគ្រោងទុក ដោយពុំមានបិទការធ្វើចរាចរណ៍នោះទេ។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបញ្ចៀសបានការកកស្ទះចរាចរក្នុងក្រុងសៀមរាប សមត្ថកិច្ចពាក់ព័ន្ធបានកំពុងសហការ និងសម្រួលដល់ការធ្វើចរាចរណ៍តាមដងផ្លូវដែលកំពុងស្ថាបនាជូនបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរដោយរលូន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងមានការយោគយល់អធ្យាស្រ័យចំពោះការរំខានដែលអាចកើតមានឡើងក្នុងអំឡុងពេលដំណើរការការដ្ឋានសាងសង់ផ្លូវទាំងនោះ ដោយសេចក្តីអនុគ្រោះ៕