ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអនុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាពញាចក្រី "កិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាស អបអរសាទរទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងទេវតារក្សាទឹកដីអង្គរ សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យសព្វសាធុការជូន សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធម្មវិសុទ្ធវង្ស ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។