រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ .ស ២០២១

ទូលព្រះបង្គំ ជួសមុខឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងប្រជារាស្រ្តទូទាំងខេត្តសៀមរាប ទូលព្រះបង្គំយើងខ្ញុំសូមក្រាបថ្វាយបង្គំ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទកិច្ចថ្វាយព្រះពរបវរមហាប្រសើរ និងសូមលើកហត្ថទាំងទ្វេ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីទេវតាថែរក្សាប្រាង្គប្រាសាទនានាក្នុងទឹកដីសៀមរាប -អង្គរ មហិទ្ធិឫទ្ធិ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមបាន ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង