រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន សាយ ឈុំ នៅក្នុងឱកាសអបអរសាទរទិវាចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២១

សម្តេចវិបុលសេនាភក្តី និងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអនុញ្ញាតសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ក្នុងឱកាសអបអរសាទរទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា ថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងទេវតារក្សាទឹកដីអង្គរ សូមតាមប្រោសព្រំ ប្រសិទ្ធពរជ័យសព្វសាធុការជូន សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង