រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំ ស្តីពីការពិនិត្យនិងពិភាក្សាពីវឌ្ឍនភាពស្ដីពីការស្រង់ទិន្នន័យដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប

នាព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២១ រដ្ឋបាលស្រុកជីក្រែង​ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យនិងពិភាក្សាពីវឌ្ឍនភាពស្ដីពីការស្រង់ទិន្នន័យដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្រ្តស្រុជីក្រែង ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង និងជាប្រធានក្រុមការងារទី ២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង តំណាងក្រសួងបរិស្ថាន លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងលោក អភិបាល អភិបាលរងស្រុកជីក្រែង លោកនាយករដ្ឋបាល តំណាងការិយាល័យ អង្គភាព ចំណុះជំនាញរដ្ឋបាលស្រុក លោក លោកស្រី មេឃុំ-ភូមិ សរុបចំនួន៣៧នាក់ ។

កិច្ចប្រជុំនេះ ដើម្បីពិនិត្យ ពិភាក្សាបួនចំណុចដូចខាងក្រោម ៖
១.ពិនិត្យ ពិភាក្សា វឌ្ឍនភាព លើទិន្នន័យដីប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់ ភូមិសាស្រ្តស្រុកជីក្រែង អង្គប្រជុំក៏បានសម្រេច បិទបញ្ចប់ការទទួលពាក្យស្នើសុំកាន់កាប់ក្នុងតំបន់ជាបណ្ដោះអាសន្នត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ។
២.ពិនិត្យ និងពិភាក្សា អំពីដំណើរការងារកន្លងមកពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តដើម្បីបិទបញ្ចប់ការងារកាត់ឈ្វៀលដីដែលប្រជាពលរដ្ឋស្នើសុំនេះនាពេលខាងមុន និងកំណត់ពេលវេលាជាក់លាក់មួយជូនក្រុមការងារ។
៣.រដ្ឋបាលស្រុករៀបចំធ្វើតារាងលម្អិតជាក់លាក់មួយដោយបញ្ជាក់ចំនួនទិន្នន័យនៃការកាន់កាប់ដី ដើម្បីពិនិត្យ ពិភាក្សាជារួមមួយច្បាស់លាស់។
៤.បន្ទាប់ពីបានរៀបចំកសាងតារាងបញ្ចីឈ្មោះជាក់លាក់ហើយ ក្រុមការងារនិងចុះពិនិត្យទីតាំងដីជាក់ស្ដែង។

អត្ថបទទាក់ទង