ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំរបស់រដ្ឋបាលស្រុកបន្ទាយស្រី បានបើកកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាពជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី ខេត្តសៀមរាប ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រធានមន្ទីរបរិស្ថានខេត្ត លោក នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោក អភិបាលស្រុកបន្ទាយស្រី តំណាងមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត កងកម្លាំងប្រដាប់អាវុធ មេឃុំ-មេភូមិពាក់ព័ន្ធ។ កិច្ចប្រជុំខាងលើនេះ បានពិភាក្សាលើរបៀបវារៈចំនួន ២ ដើម្បីយកមកធ្វើការពិនិត្យ និងពិភាក្សា ព្រមទាំងបានសម្រេចឯកភាពដូចខាងក្រោម ៖១.ពាក់ព័ន្ធនឹងការងារកាត់ឃ្វៀលដីស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី បន្តអនុញ្ញាតជូនប្រជាពលរដ្ឋដែលពុំទាន់បានដាក់ពាក្យស្នើសុំកាត់ឃ្វៀលក្នុងរយៈពេលមួយសប្តាហ៍ទៀតចំពោះក្បាលដីដែលមានទំនាស់ដោយភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ត្រឹមត្រូវ។២.រដ្ឋបាលស្រុក ត្រូវធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃ ស្ថិតក្នុងដែនសមត្ថកិច្ច មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានឆ្លើយបំភ្លឺទៅក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះដែរ លោក ង៉ាន់ ភិរុណ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រង់ទិន្នន័យណាដែលច្បាស់លាស់ហើយជាប្រជាពលរដ្ឋដែលនៅនឹងមូលដ្ឋានផ្ទាល់ ជៀសវាងវាស់វែងអោយអ្នកចំណូលស្រុក៕
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាពជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី
- 826
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 826
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 826
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 826
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 826
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 826
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 826
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 826
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 826
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 826
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 826
- ដោយ vannak