នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំ ប្រទល់រដ្ឋបាលដែលមិនទាន់ច្បាស់លាស់រវាងរដ្ឋបាលខេត្តសៀមរាប និង រដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តមជាអភិបាលរងខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរពាក់ពន្ធ័ លោក អភិបាលស្រុកមានការពាក់ព័ន្ធ អស់លោក លោកស្រីនៃមន្ទីរជំនាញ មេឃុំ មេភូមិ រួមទាំងមន្ត្រីសាលាខេត្តផងដែរ ។ ឯកឧត្តម ទៀ សីហា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សានិងស្តាប់ការលើកឡើងអំពីបញ្ហាដែលប្រឈមមួយចំនួនជាមួយនឹងប្រជាពលរដ្ឋខេត្តសៀមរាបដែលរស់នៅក្បែរព្រំប្រទល់ខេត្តឧត្តរមានជ័យ ដើម្បីធ្វើជាកំណត់ហេតុសម្រាប់យកទៅជជែកពិភាក្សាជាមួយអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យនាពេលខាងមុខ និង បន្ទាប់មកនឹងអញ្ជើញ អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ ។ ឯកឧត្តមក៏បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន នៃគោលបំណងក្នុងកិច្ចប្រជុំដោយបានសង្កត់ធ្ងន់ អំពីពង្សាវតាប្រវត្តិនៃភូមិសាស្ត្រមួយចំនួន ដែលមានការពាក់ព័ន្ធទៅនឹងបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលពុំទាន់បានកំណត់ឱ្យច្បាស់លាស់ជាយូរឆ្នាំមកហើយនោះ ដែលបានធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរដែលមានព្រំប្រទល់រដ្ឋបាល ក្នុងការគ្រប់គ្រងត្រួតលើគ្នា ដើមី្បធ្វើការបញ្ចប់នៅពេលខាងមុខនេះ ។ ម៉្យាងទៀតកិច្ចប្រជុំនាពេលនេះ ក៏ដើមី្បត្រួតពិនិត្យទៅលើគំនូសខ្សែផែនទីព្រំប្រទល់ថ្មី ដែលអគ្គនាយកដ្ឋានភូមិសាស្ត្រ បានចុះធ្វើការសិក្សាកន្លងមក ក្នុងការចាំស្តាប់នូវរាល់សំណូមពររបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកែសម្រួលព្រំប្រទល់ ឬ ក៏ឯកភាពទៅតាមគំនូសខ្សែព្រំប្រទល់ថ្មី ក្នុងការយកចំណុចទាំងនោះទៅធ្វើការប្រជុំពិភាក្សាជាមួយ ខេត្តឧត្តរមានជ័យនៅថ្ងៃខាងមុខនេះ ។ លោកនាយកទីចាត់ផែនការ វិនិយោគនៃសាលាខេត្តសៀមរាប បានឲ្យដឹងថាបញ្ហាព្រំ ប្រទល់រដ្ឋបាលមិនច្បាស់លាស់មានស្រុកចំនួន៣ គឺស្រុកស្វាយលើ នៅឃុំកន្តួត និង ឃុំស្វាយលើ ស្នើ ៤ភូមិ ,ស្រុកស្រីស្នំ គឺស្ថិត ឃុំស្លែងស្ពាន មាន ៧ភូមិ និង ស្រុកវ៉ារិន សិ្ថតនៅឃុំស្រែណូយ និងឃុំវ៉ារិន មាន ៨ភូមិ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តុលាការ សមត្ថកិច្ច នៅខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួនប្រជាពលរដ្ឋ និងមេភូមិ នៅភូមិសាស្ត្រខេត្តសៀមរាបទៀតផង ។ ក្នុងនោះដែរលោកអភិបាលស្រុកទាំងបី ក៏បានធ្វើការបញ្ជាក់ និង បង្ហាញជូនដល់អង្គប្រជុំ ព្រមទាំងមានការបកស្រាយបង្ហាញអំពី ចត្តានិករមួយច្បាស់លាស់ពីលោក លោកស្រីមេឃុំ មេភូមិ អំពីស្ថានភាពភូមិសាស្ត្រជីវប្រវត្តិដែលបានរស់នៅមូលដ្ឋាន របស់ខ្លួន ។ បន្ទាប់ពីការបង្ហាញរួចមក ឯកឧត្តម ទៀ សីហា ក៏បានឯកភាពទៅលើចំណុចមួយចំនួន ដែលអាជ្ញាធរស្រុកទាំងបី បានធ្វើការបង្ហាញ ដែលមានការពាក់ព័ន្ធស្ថានភាពភូមិសាស្ត្រប្រវត្តិ ដែលជាមរតមានមកជាយូរ ព្រមទាំងមានទីអាងធ្វើជាគោលក្នុងការកំណត់ព្រំប្រទល់ ដោយបានយកអូរ ស្ទឹង បឹង ព្រែក ផ្លូវកំណត់ជាគោលនៃព្រំ ។ ម៉្យាងទៀតសូមឲ្យ អាជ្ញាធរឃុំ ស្រុក បន្តការគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិ ជំងឺកូវីដ១៩ សំខាន់បងប្អូនប្រជាពលករវិលមកពីក្រៅប្រទេស គឺត្រូវតែចូលទៅធ្វើចត្តាឡីស័កឲ្យគ្រប់១៤ថ្ងៃ មុនចូលមកកាន់មូលដ្ឋានភូមិឃុំរបស់ខ្លួន ដើមី្បការពារសុវត្ថិភាពដល់យើងគ្រប់គ្នា និង កុំឲ្យមានឆ្លងជាសហគមន៍៕
កិច្ចប្រជុំពិភាក្សាដើម្បីឈានទៅដោះស្រាយព្រំប្រទល់រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យ
- 747
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 747
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 747
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 747
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 747
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 747
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 747
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 747
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 747
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 747
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 747
- ដោយ vannak