រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបរិស្ថានខេត្ត និងរៀបចំរបាយការណ៍ដើម្បីត្រៀមការងារសន្និបាតឆ្នាំ២០២០

រលៀលថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ និង៣០នាទី នៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប លោក ង៉ាន់ ភិរុណ អភិបាលរង និងជាតំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ និងការអនុវត្តការងារ ប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២១ ជាមួយមន្ទីរ បរិស្ថានខេត្ត ដើម្បីត្រៀមរបាយការណ៍សន្និបាត ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការរដ្ឋបាល លោកប្រធានមន្ទីរបរិស្ថាន និងលោក លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យចំណុះមន្ទីរ បរិស្ថានផងដែរ។ លោកអភិបាលរងខេត្តបានស្នើដល់ ប្រធានមន្ទីរ ក៏ដូចជា លោក លោកស្រី ប្រធាន-អនុប្រធាន ការិយាល័យចំណុះរបស់មន្ទីរបរិស្ថានខេត្ត លើកឡើងអំពីបញ្ហាប្រឈមរបស់ការិយាល័យនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ ដែលបានអនុវត្តរយៈពេលមួយឆ្នាំកន្លងមក ហើយរាល់ចំណុចបញ្ហាប្រឈមដែលលោក លោកស្រី បានលើកឡើងក្នុងអង្គប្រជុំ នឹងយកចំណុចទាំងនោះទៅប្រជុំពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ។ ជាមួយគ្នានោះដែរប្រធានអង្គប្រជុំក៏បានអោយលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យនីមួយៗ នៃមន្ទីរបរិស្ថាន លើកនូវផែនការសកម្មភាពការងាររបស់ការិយាល័យនីមួយៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០២១ ដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់ និងពិនិត្យរបាយការណ៍បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចអង្គសន្និបាត ជាមួយនឹងសមិទ្ធផលសំខាន់ៗ របស់មន្ទីរដែលអនុវត្តបាន ព្រមទាំងបញ្ជូនរបាយការណ៍ទាំងនោះមករដ្ឋបាលខេត្តដើម្បីធ្វើការត្រួតពិនិត្យសកម្មភាពការងារទាំងនោះ៕

អត្ថបទទាក់ទង