
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារស្ថាបនាផ្លូវថ្នល់ទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់មមាញឹកយ៉ាងសស្រាក់សស្រាំ ដើម្បីសាងសង់ផ្លូវទាំងនេះឱ្យរួចរាល់តាមផែនការគម្រោងទុក រយៈពេល១៣ខែ។ជាមួយនឹងការស្ថាបនាផ្លូវទាំងនេះ រដ្ឋបាលខេត្តសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅតាមដងផ្លូវក្នុងក្រុង ពិសេសផ្លូវទាំង៣៨ខែ្ស ដែលកំពុងសាងសង់ហើយត្រូវបានបិទចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប្តិ៍។ ដូចនេះសូមសាធារណជន មេត្តាយោគយល់ ចំពោះការបិទផ្លូវ ឬបិទចរាចរណ៍ជាដំណាក់កាល និងដោយអន្លើៗ អាស្រ័យដោយតម្រូវការសាងសង់ឲ្យបានលឿន ឆាប់រហ័ស និងប្រកបដោយគុណភាព។ ខណៈពេលនេះ កំណាត់ផ្លូវមួយចំនួន ដែលបានបិទចរាចរទាំងស្រុង ឬបិទដោយកំណាត់ផ្លួវ រួមមាន:១.ផ្លូវWN06 វិថីព្រះនរោត្តមសីហមុនី ចាប់ពីផ្លូវជាតិលេខ ៦ ស្តុបសាខា ដល់ផ្លូវបំបែកត្រពាំងសេះ សង្កាត់គោកចក (ក្រោយស្តាតចាស់ ក្រោយសណ្ឋាគារសូហ្វ៊ីតែលអង្គរ និងក្រោយមន្ទីរពេទ្យកុមារគន្ធាុបុប្ផារ )។ ២. ផ្លូវ B101 ចាប់ពីផ្លូវអាចារ្យ ហែម ចៀវ កាត់តាមមន្ទីរទេសចរណ៍ចាស់ មហាសណ្ឋាគារអង្គរ ដល់វិថីព្រះនរោត្តមសីហមុនី (ខាងជេីងជាប់របងសណ្ឋាគារវិចតូរៀ)។ ៣.ផ្លូវពីស្ទឹងសៀមរាប ផ្សារវត្តពោធិ៍លង្ការ កាត់តាមស្ដុបស្ដាតចាស់ ភោជនីយដ្ឋានម្ល់ស្បូវ ដល់វត្តគោកប៉ាទ្រី (ចំណុចខាងលិច និងខាងកេីតស្ដុបស្ដាតចាស់)។ ៤.កំណាត់ផ្លូវទៅបៀលប្រាយចាប់ពីរង្វង់មូលនាគបាញ់ទឹករហូតដល់ផ្លូវក្រវាត់ក្រុងដោយឡែកក្រៅពីនេះ កំណាត់ផ្លូវបានបិទខ្លះត្រូវបានបិទរយៈពេលខ្លី ឬផ្នែកណាមួយ តែមានផ្លូវដែលអាចបញ្ចៀសចរាចរណ៍បាន ៕