
ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភមិភាគទី៤ និង ជាមេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដោយមានកិច្ចសហការរវាង ក្រុមគ្រូពេទ្យព្រះកេតុមាលា និង មន្ទីរពេទ្យយោធភូមិភាគទី៤ ដែលបានចាប់ដំណើរការចាក់លើកទី១ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ មកដល់ ថ្ងៃទី០២ មីនា ២០២១នេះ មានចំនួនសរុប ១៤ពាន់៨១៧នាក់ ស្រី៥៨៥នាក់ ហើយអ្នកមិនបានចាក់មានចំនួន ៣៨៧នាក់ ស្រី១២៩នាក់ ។
សម្តេចពិជ័យសនា ទៀ បាញ់ បានឲ្យដឹងដែថា កងយោធពលខេមរភូមិន្ទ ដែលត្រូវបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មុនគេនៅថ្ងៃនេះ មានទាំងមេបញ្ញាការ បញ្ជាការរង នាយទាហាន ពលទាហាន ជាកងឯកភាពចំណុះយោធភូមិភាទី៤ ។ សម្តេចពិជ័យសេនា ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ទទួលបានជោគជ័យក្នុងបេសកកម្មដ៏សំខាន់នេះ រួមគ្នាដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ក្នុងសហគមន៍យើង»។ ស្របខណៈ ពេលស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កំពុងមានភាពធ្ងន់ធ្ងរនៅឡើយ។ នៅក្នុង ស្ថានភាពពេលនេះ ក្រុមគ្រូពេទ្យជាកម្លាំងជួរមុខយ៉ាងសំខាន់បំផុត ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចេញពីក្នុងសហគមន៍ ក៏ដូចជាការប្រឈមផ្ទាល់ជាមួយនឹងជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ក៏បានធ្វើការផ្តាំផ្ញើដល់មេបញ្ជាការ បញ្ជាការរង នាយទាហាន ពលទាហាន ជាកងឯកភាពចំណុះយោធភូមិភាទី៤ ត្រូវតែបង្កើនយកការទុកដាក់ខ្ពស់ លើការផ្សព្វផ្សាយ អប់រំនូវសេចក្តីណែនាំ និង វិធានការរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន វិធានការណ៍ ៣កុំ ៣ការពារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវី-១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ សំខាន់ក្នុងកងអង្គភាពយោធិន និង កុំជឿតាមពាក្យឃោសនាអកុសលរបស់ជនអកតិមួយចំនួន អំពីបញ្ហាការចាក់វ៉ាក់សាំងនេះ ដោយបច្ចុប្បន្នប្រទេសយើងក៏នៅមានការខ្វះខាតនូវថ្នាំវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ហើយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនទាន់បានគ្រប់រូប តែទោះបីយ៉ាងណាក៏រាជរដ្ឋាភិបាលកម្ពុជា បន្តធ្វើការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នាផងដែរ។ សម្តេចពិជ័យសេនាក៏បានគូសបញ្ជាក់ថា គ្រប់កងឯកភាពចំណុះ ឲ្យយោធភូមិភាគទី៤ ត្រូវបន្តធ្វើការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និង ឲ្យបានចប់រួចរាល់នៅមុនបុណ្យចូលឆ្នាំខ្មែរយើង ចូលមកដល់ និង សុំឲ្យកងកម្លាំងកងវិស្វកម្មលេខ ១៧៨ស្ពាន-ថ្នល់ និង កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ក៏ត្រូវ បានទទួលការចាក់វ៉ាក់សាំងនៅយោធភូមិភាគទី៤នេះផងដែរ ។ ម៉្យាងទៀតក្នុងឱកាសពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខាងមុខ សូមឲ្យបងប្អូនកងកម្លាំងទាំងអស់ ត្រូវធ្វើការកាត់បន្ថយនូវការជួបជុំ ព្រមទាំងរក្សាឲ្យបាននូវគន្លាតសុវត្ថិ ភាព ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និង ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយសម្អាតដៃដោយលាងទឹកនឹងសាប៊ូ អាល់កុល ឬ ជែល ជាដើម ។ ដើមី្បទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ដល់ទីបញ្ជាការយោធភូមិភាគទី៤ និង កងពលធំអន្តរាគមន៍លេខ២ ព្រមទាំងកងឯកភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤ ផងដែរ ៕