
ឯកឧត្តម អភិបាលខេត្តបានជំរុញដល់ក្រុមការងារប្រចាំការទាំងអស់ត្រូវអនុវត្តការងារនេះឱ្យបានហ្មត់ចត់ ជៀសវាងការគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវណែនាំដល់បងប្អូនដែលមកធ្វើចត្តាឡីស័កអនុវត្តឱ្យខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សូមបងប្អូនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្ត ៣ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃនឹងអាកុល ឬជែល និងត្រូវរក្សាគន្លាតបុគ្គល) ៣កុំ(កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ព្រមទាំងចូលរួមយុទ្ធនាការប្រយុទ្ធនឹងកូវីដ-១៩ ប្រើ QR Code "Stop covid-19 ទប់ស្កាត់កូវីដ-១៩"៕